ការចិញ្ចឹមកូនម្នាក់ៗគឺលំបាកណាស់ ដូចនេះឳពុកម្តាយគ្រប់រូបសុទ្ធតែប្រុងប្រយ័ត្នណាស់ក្នុងការមើលថែទាំកូន ប៉ុន្តែតើអ្នកធ្លាប់បានដឹងទេថា មានចំនុចមួយចំនួនបើអ្នកមិនប្រុងប្រយ័ត្ន វានឹងធ្វើឱ្យកូនអ្នកមានអាយុខ្លីជាមិនខាន។ តើមានចំនុចអ្វីខ្លះ?
- អ្នកមិនត្រូវឱ្យកូនបរិភោគអាហារដែលរឹងទេនៅពេលដែលគេនៅតូចហើយមិនទាន់មានធ្មេញ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពគេណាស់ ដោយមិនងាយរំលាយអាហារលឿនទេ។
- អ្នកមិនត្រូវឱ្យគេលេងរបស់លេងដែលតូចៗនោះទេនៅពេលដែលគេមិនទាន់ដឹងអី ព្រោះគេអាចដាក់ចូលមាត់ ដោយអាចធ្វើឲ្យគេឆ្លាក់បាន។ ដូចនេះ កូននឹងងាយប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់។
- អ្នកមិនត្រូវឱ្យគេលេងចង្កឹះនៅពេលបរិភោគបាយនោះទេ ព្រោះអាចរុកចូលមាត់កូននៅពេលដែលអ្នកមិនចាប់អារម្មណ៍។ ដូចនេះ អ្នកគួរតែកុំឲ្យគេលេងល្អជាង ទើបមិនធ្វើឲ្យកូនមានគ្រោះថ្នាក់។
- អ្នកមិនត្រូវឱ្យកូនពាក់ខ្សែកនៅពេលទៅសាលារៀនទេ ព្រោះចៀសវាងការទាញលេងជាមួយក្មេងដទៃ ដែលអាចធ្វើឲ្យកូនកើតបញ្ហាយ៉ាងងាយ។
- អ្នកមិនត្រូវទុកឱ្យកូនគេងនៅលើគ្រែដោយខ្លួនឯងនោះទេ ព្រោះកូននឹងធ្លាក់ពីលើគ្រែបាន។ ដូចនេះ អ្នកគួរតែកំដរជិតខ្លួនកូនជានិច្ច ទើបមិនមានគ្រោះថ្នាក់។
- អ្នកមិនត្រូវឱ្យគេគេងផ្កាប់ទេ ព្រោះធ្វើឲ្យគេពិបាកដកដង្ហើមបាន។
- អ្នកមិនអាចទុកឱ្យកូនលេងនៅក្នុងអាងទឹកដោយខ្លួនឯងទេ ព្រោះវាគ្រោះថ្នាក់ណាស់នៅពេលដែលគ្មានមនុស្សចាស់នៅក្បែរ។
- អ្នកត្រូវតែទុករបស់ដែលមានគ្រោះថ្នាក់នៅកន្លែងដែលកូនយកមិនបាន ព្រោះបើគេយកបាន នឹងអាចធ្វើឲ្យអន្តរាយដល់កូនបាន។
- អ្នកត្រូវតែប្រាប់កូនកុំឱ្យបើកទ្វាឱ្យមនុស្សប្លែកមុខ ហើយមិនត្រូវបរិភោគរបស់ដែលគេឱ្យនោះទេនៅពេលដែលឃើញមនុស្សប្លែកមុខ។
- អ្នកមិនត្រូវទុកកូនឱ្យឡើងជណ្តើរយន្តដោយខ្លួនឯងឡើយ ព្រោះអាចធ្វើឲ្យកៀបជើងគេជាប់នៅជណ្តើរយន្តនោះនៅពេលដែលមិនប្រយ័ត្ន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855