ការច្រាលទឹកអាស៊ីតពីក្រពះមកបំពង់ករ ឬភឺ គឺជាជំងឺក្រពះមួយប្រភេទ ដែលវាអាចកើតឡើងបានគ្រប់ពេល ប៉ុន្តែវាក៏អាចបណ្តាលឲ្យមានអាការៈឈឺចាប់ខ្លាំងដូចជា ការក្រហាយដើមទ្រូងដែលមិនបាត់ទៅវិញលឿនឡើយ។ ទឹកអាស៊ីតក្រពះនេះអាចកើតឡើងដោយសារតែសាច់ដុំខ្ជឹបនៅកក្រពះចុះខ្សោយ ឬរងការខូចខាត។ ដូច្នេះតើគួរធ្វើដូចម្តេចទើបអាការៈច្រាលទឹកអាស៊ីតក្រពះនេះស្រួលបួលមកវិញបានទៅ? ខាងក្រោមនេះខ្ញុំមានអាហារមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈនេះបានយ៉ាងល្អ៖

យ៉ាអួរ

ទឹកដោះគោបែបយ៉ាអួរនេះគឺពិតជាល្អណាស់សម្រាប់អ្នកដែលមានជំងឺច្រាលទឹកអាស៊ីតក្រពះមកបំបង់ក ដោយសារតែវាជួយបន្សាបអាស៊ីតក្នុងក្រពះ តាមរយៈការផ្តល់ឲ្យមជ្ឈដ្ឋានក្នុងពោះវៀនមានតុល្យភាពល្អ។ អាហារមួយនេះក៏នឹងមិនបង្កឲ្យមានការផោមអ្វីច្រើនដែរ។ 

បន្លែ

មធ្យោបាយមួយផ្សេងទៀតដើម្បីទប់ស្កាត់ការច្រាលទឹកអាស៊ីតពីក្នុងក្រពះនោះគឺញ៉ាំបន្លែឲ្យបានច្រើន។ នេះដោយសារទែ បន្លែច្រើនតែមិនសូវមានជាតិខ្លាញ់ និងស្ករ ហើយអាចការពារអាស៊ីតក្រពះមិនឲ្យច្រាលឡើងទៅលើទៀតផង។ យកល្អគួរតែជ្រើសរើសយក សណ្តែកខៀវ បន្លែពណ៌បៃតង ត្រសក់ ដំឡូងបារាំង ប្រូខូលី និងផ្កាខាត់ណាជាដើម។

ទឹកខ្មេះផ្លែប៉ោម

ទឹកខ្មេះផ្លែប៉ោមជួយសម្រួលដល់អាស៊ីតក្នុងក្រពះ កុំឲ្យច្រាលឡើងទៅលើបាន។ អ្នកអាចយកទឹកខ្មេះនេះមួយស្លាបព្រាបាយចាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗមួយកែវ និងញ៉ាំវាជារៀងរាល់ព្រឹកដើម្បីជួយបន្សាបអាស៊ីតក្នុងក្រពះនិងកុំឲ្យផោមច្រើនផង។ 

ខ្ញី

នៅពេលនិយាយដល់ការគ្រប់គ្រងការច្រាលទឹកអាស៊ីតនៅក្រពះ យកល្អគួរតែដាក់បន្ថែមខ្ញីមួយដុំទៅក្នុងរបបអាហារអ្នកផង។ ហេតុផលនោះគឺថា ខ្ញីមានសមត្ថភាពប្រឆាំងនឹងការរលាក និងអាចការពារអ្នកពីការក្រហាយដើមទ្រូងបានថែមទៀត។ ចូរធ្វើតែខ្ញីញ៉ាំរាល់ព្រឹកទៅ។ 

សាច់សុទ្ធ

សាច់គ្មានខ្លាញ់ដូចជាអាហារសមុទ្រ សាច់បក្សី និងត្រី អាចជារបស់ដ៏ល្អក្នុងរបបអាហារ ដោយសារតែវាមានជាតិខ្លាញ់ទាប ហើយក៏អាចជួយទប់ស្កាត់ការច្រាលទឹកអាស៊ីតក្រពះដែរ។ មានមធ្យោបាយច្រើនណាស់ ដែលអ្នកអាចប្រើអាហារទាំងនេះញ៉ាំបាន ដូចជាការដុត ឬអាំង។ 

ផ្លែឈើមិនជូរ

អាហារផ្សេងមួយទៀតដែលអ្នក អាចញ៉ាំបាននៅពេលមានបញ្ហាច្រាលទឹកអាស៊ីតក្នុងក្រពះ គឺផ្លែឈើមិនជូរ។ ចូរចងចាំថា ការច្រាលទឹកអាស៊ីតរបស់អ្នកបង្កឡើងដោយជាតិជូរ ឬផ្លែឈើមានជាតិជូរ ដែលជាហេតុផលមួយអ្នកកួរតែចៀសវាងអាហារទាំងនេះឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ដូច្នេះ ចូរគិតអំពីការញ៉ាំផ្លែប៉ោម ផ្លែសារី និងផ្លែឈើដែលគ្មានចាតិជូរផ្សេងៗទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង