ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យម្តាយក្មេកអ្នកមិនទុកអ្នកជាសត្រូវឡើយ។ តើមានអ្វីខ្លះទៅ?

1.    ទោះបីជាអ្នកទាំងពីរស្រឡាញ់គ្នាយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរសម្តែងនៅមុខម្តាយក្មេកអ្នកដែរ ព្រោះអាចធ្វើឲ្យគាត់ច្រណែនបាន។ ដូចនេះ អ្នកគួរតែធ្វើធម្មតា ដើម្បីកុំឲ្យគាត់ស្អប់អ្នកកាន់តែខ្លាំង។

2.    អ្នកគួរតែចេះគោរពម្តាយក្មេករបស់អ្នក ទោះបីជាគាត់ធ្វើមិនល្អដាក់អ្នកយ៉ាងណាទេ ព្រោះការចេះគោរពចាស់ទុំ គឺជារឿងចំបងដែលអ្នកគួរតែមានក្នុងខ្លួន។ ដូចនេះ បើអ្នកតែងគោរពគាត់ ទោះគាត់ធ្វើអាក្រក់ដាក់អ្នក នោះនឹងអាចធ្វើឲ្យចិត្តគាត់រំភើបនៅថ្ងៃណាមួយជាមិនខាន។

3.    មិនថាអ្នកមិនពេញចិត្តនឹងគាត់យ៉ាងណាទេ អ្នកគួរតែយកចិត្តទុកដាក់ និងបារម្ភពីគាត់គ្រប់ពេល។ ការធ្វើបែបនេះ ដើម្បីអាចយកចិត្តរបស់គាត់។ ទោះបីជាគាត់មើលមិនឃើញអំពើល្អរបស់អ្នកនៅពេលនេះ ប៉ុន្តែពេលក្រោយ គាត់នឹងមើលឃើញ។

4.    អ្នកគួរតែធ្វើជាកូនប្រសារដែលមានកត្តញ្ញូធម៌ ដោយមិនគួរតមាត់ ឬនិយាយខ្លាំងៗដាក់គាត់ឡើយ។ អ្នកគួរតែដឹងគុណគាត់ ព្រោះគាត់ជាអ្នកចិញ្ចឹមបីបាច់រក្សាស្វាមីអ្នកពីតូចដល់ធំ។ ដូចនេះ នៅពេលដែលអ្នកមានចិត្តដឹងគុណ អ្នកនឹងអាចទទួលបានក្តីស្រឡាញ់ពីគាត់ជាមិនខាន។

5.    អ្នកមិនគួរយកម្តាយក្មេក ទៅប្រៀបនឹងម្តាយបង្កើតអ្នកឡើយ ព្រោះអាចធ្វើឲ្យម្តាយក្មេកអ្នកមិនសប្បាយចិត្តជាខ្លាំង។ ដូចនេះ មិនថាម្តាយបង្កើតអ្នកល្អយ៉ាងណាទេ ក៏អ្នកមិនគួរយកពួកគាត់មកប្រៀបធៀបដែរ ព្រោះទង្វើនេះ ជាការមិនគោរពមួយចំពោះគាត់ទាំងពីរ។

6.    មិនថាអ្នករងទុក្ខយ៉ាងណាទេ ក៏អ្នកមិនគួរចេញពីផ្ទះដែរ ទើបមិនធ្វើឲ្យម្តាយក្មេកអ្នកកាន់តែស្អប់។ ដូចនេះ អ្នកគួរតែចេះទ្រាំ ព្រោះនៅថ្ងៃណាមួយ អ្នកនឹងអាចទទួលបានក្តីស្រឡាញ់ពិតពីគាត់ជាមិនខានឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង