ប្រសិនជាអ្នកចង់យកចិត្តបុរសម្នាក់ អ្នកគួរតែដឹងពីតម្រូវការ៣នេះ ទើបអ្នកអាចចាប់ចិត្តគេបាន។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរតែងតែលើកលែងទោសដល់បុរសម្នាក់ដែលតែងតែធ្វើខុសនោះទេ ព្រោះបើអ្នកធ្វើជានារីដែលមានចិត្តទន់ នោះគេនឹងអាចដឹកច្រមុះអ្នកដើរបាន យូរទៅបញ្ហានឹងកើតឡើងមិនចេះចប់នោះទេ។ ដូចនេះ អ្នកគួរតែមើលតាមបញ្ហាដើម្បីអធ្យាស្រ័យដល់គេ ទើបធ្វើឲ្យគេមិនហ៊ាមធ្វើផ្តេសផ្តាស។

2.    អ្នកគួរតែរៀនចេះសរសើរគេនៅពេលខ្លះ ព្រោះការសរសើរនេះ ជាការផ្តល់តម្លៃដល់គេ ដោយអាចបញ្ជាក់ថា អ្នកគាំទ្រគេ និងមើលឃើញពីសមត្ថភាពរបស់គេ។ ដូចនេះ បើគេស្តាប់លឺអ្នកសរសើរ នោះគេនឹងអាចសប្បាយចិត្ត និងរំភើបចិត្តខ្លាំង ព្រោះអាចទទួលបានពាក្យសរសើរពីមនុស្សដែលខ្លួនស្រឡាញ់។

3.    អ្នកគួរតែចេះយកចិត្តអ្នកទៅដាក់លើចិត្តគេ ដើម្បីអាចដោះស្រាយបញ្ហាបានល្អ។ បើអ្នកអាចយល់អារម្មណ៍របស់គេ នោះអ្នកនឹងអាចចាប់ចិត្តគេបានយ៉ាងងាយ។ មិនថាមានបញ្ហាអ្វីទេ សុទ្ធតែមិនអាចបំបែកអ្នកទាំងពីរបានទាំងអស់៕