ប្រសិនជាអ្នកមិនចង់មានអាយុខ្លី អ្នកគួរតែចៀសឲ្យឆ្ងាយពីទម្លាប់ទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
1. សាច់ អ្នកមិនគួរញ៉ាំច្រើនហួសកំណត់នោះទេ ព្រោះវាអាចធ្វើឲ្យអ្នកលើសជាតិខ្លាញ់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ គឺគ្រោះថ្នាក់គ្រប់ផ្នែកតែម្តង។
2. អាហារបំពង បើអ្នកពិសារច្រើន អ្នកនឹងអាចប្រឈមមុខនឹងជំងឺមហារីកមុនគេ មិនថាមហារីកផ្នែកណាទេ អ្នកសុទ្ធតែងាយជួបប្រទះទាំងអស់។ ដូចនេះ មិនថាអ្នកឃ្លានញ៉ាំយ៉ាងណាទេ មិនគួរបរិភោគច្រើនឡើយ។
3. នៅពេលដែលអ្នកចម្អិនម្ហូប អ្នកត្រូវតែបើកម៉ាស៊ីនប៊ឺតផ្សែងទាំងនោះចេញឲ្យអស់ពីផ្ទះបាយអ្នក ព្រោះផ្សែងទាំងនោះប្រៀបដូចជាផ្សែងបារី ដែលអាចឆក់យកជីវិតអ្នកគ្រប់ពេល។
4. បើអ្នកតែងតែចូលគេងយប់ជ្រៅ ហើយគេមិនគ្រប់ អ្នកនឹងងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ខ្យល់គរ ឬធាត់ជាដើម។ ដូចនេះ មិនថាការងារអ្នកកម្រិតណាទេ អ្នកគួរតែគេងឲ្យគ្រប់ម៉ោង ទើបអាចថែរក្សាសុខភាពបានល្អ។
5. ទឹក គឺសំខាន់ជាទីបំផុតសម្រាប់មនុស្សគ្រប់គ្នា ព្រោះបើបុគ្គលម្នាក់ខ្វះជាតិទឹក នោះនឹងអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។ ដូចនេះ មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែពិសារទឹកឲ្យបានច្រើន។
6. អ្នកមិនគួរគេងក្នុងបន្ទប់ងងឹតលេងទូរស័ព្ទឡើយ ព្រោះវាមិនត្រឹមតែអាចប៉ះពាល់ដល់ភ្នែកអ្នក ថែមទាំងអាចប៉ះពាល់ដល់សុខភាពអ្នកទៀតផង។ ដូចនេះ អ្នកគួរតែបិទទូរស័ព្ទមុនពេលចូលគេងចំនួនកន្លះម៉ោង៕