ការឈឺក្បាលបែបតានតឹងបានមកពី Tension Headache។ ថ្នាំបំបាត់ការឈឺចាប់មិនគ្រាន់តែជាមធ្យោបាយតែមួយគត់ក្នុងការបំបាត់ការឈឺចាប់បែបនេះឡើយ តែវាក៏មានមធ្យោបាយជាច្រើផ្សេងទៀតអាចជួយបានដែរដូចជា៖

  • ព្យាយាមគ្រប់គ្រងស្រ្តេសឲ្យបានល្អ។ ចូរសម្គាល់ និងរៀបចំកាត់បន្ថយស្ថានភាពដែលមានភាពតានតឹងច្រើន។ ត្រូវមានការសប្បាយ និងមិនត្រូវធ្វើការងារច្រើនជ្រុលពេកទេ
  • ស្អំទឹកក្តៅ ឬទឹកក្តៅឧណ្ហៗនៅលើសាច់ដុំដែលកំពុងតែឈឺ។ ចូរងូតទឹកក្តៅ
  • ស្អំទឹកកកដែលរុំទៅដោយកន្សែងទៅលើកញ្ចឹងករ
  • ចូរអនុវត្តជំហរដែលល្អក្នុងការបំបាត់ភាពតឹងរបស់សាច់ដុំ។ ខណៈពេលដែលកំពុងតែឈរ ចូរធ្វើយ៉ាងណាឲ្យស្មាអែនទៅក្រោយ ហើយក្បាលត្រូវត្រង់ ចំណែកឯកំប៉េះគូថ និងពោះត្រូវផតចូលក្នុង។ ខណៈពេលកំពុងតែអង្គុយ ចូរធ្វើក្បាលឲ្យត្រង់ និងភ្លៅស្ថិតនៅស្របគ្នានឹងកម្រាល៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង