ទម្លាប់ញ៉ាំអាហារដែលមិនផ្តល់សុខភាព អាចជាដើមហេតុនាំឲ្យញ៉ាំអាហារច្រើនជ្រុល និងបំផ្លាញដល់គម្រោងសម្រកទម្ងន់បាន។ ដូច្នេះដើម្បីមានទម្លាប់ញ៉ាំអាហារផ្តល់សុខភាព មានរឿងជាច្រើនដែលអ្នកគួរចៀសវាងដូចជា៖
- ញ៉ាំអាហារលឿនពេក
- ញ៉ាំអាហារពេលមិនឃ្លាន
- ការងើបឈរខណៈពេលដែលញ៉ាំអាហារ ព្រោះរឿងនេះអាចជម្រុញឲ្យញ៉ាំអាហារច្រើនៗជ្រុលបាន
- មានទម្លាប់ធ្វើបង្អែមញ៉ាំជាប្រចាំថ្ងៃ
- តមអាហារ ជាពិសេសអាហារពេលព្រឹក៕