ការដែលមានអារម្មណ៍ថា មានទឹកដក់ក្នុងត្រចៀក វាអាចដោយសារតែមានទឹកពីខាងក្រៅចូលមែន តែវាក៏អាចធ្វើឲ្យឈឺចាប់ ការរលាក និងការបង្ករោគបន្ថែមទៀតដែរ។ យ៉ាងណាមិញ មានមូលហេតុជាច្រើនទៀតក្រៅពីទឹកចូលក្នុងត្រចៀកផ្ទាល់ តែមានវត្តមានទឹកក្នុងត្រចៀកដែរដូចជា៖
- ចំណាយពេលច្រើននៅកន្លែងដែលមានសំណើមដូចជា ការហែលទឹក ឬងូតទឹកជាដើម
- ប៉ះពាល់នឹងបាក់តេរី ព្រោះវាប្រហែលជាត្រូវបានគេរកឃើញក្នុងបំពង់បង្ហូរទឹកក្តៅ ឬទឹកស្អុយផង
- មានចំនួនស្ព្រាយបាញ់សក់ ឬថ្នាំលាបសក់ចូលទៅក្នុងត្រចៀកកាន់តែច្រើន
- មានជំងឺនៅក្នុងប្រហោងត្រចៀកដូចជា ជំងឺតាអក់ ឬ Seborrhea៕