បេះដូងរបស់អ្នកប្រហែលជាត្រូវរងបញ្ហាច្រើនហើយនៅពេលអ្នកស្រ្តេស ឬបាក់ទឹកចិត្ត។ ប៉ុន្តែមានរឿងជាច្រើនដែលអ្នកអាចធ្វើបានដើម្បីជួយផ្តល់ភាពធូរស្រាលដល់បេះដូងវិញ ដូចជា៖
- សម្គាល់ទៅលើប្រភពនៃស្រ្តេស ឬការបាក់ទឹកចិត្ត និងរកមធ្យោបាយដើម្បីចៀសវាងបញ្ហានេះ។ រឿងនេះគួរតែជាការព្យាបាលដោយចិត្តសាស្រ្តហើយ។
- អនុវត្តទម្លាប់ផ្តល់សុខភាពដូចជា ការដើរជាប្រចាំថ្ងៃ ប៉ុន្តែមិនត្រូវបង្ខំខ្លួនឯងឲ្យធ្វើការខ្លាំង ឬលឿនពេកទេ
- ជ្រើសរើសទម្លាប់ញ៉ាំអាហារដែលផ្តល់សុខភាពឲ្យបានច្រើន ជាពិសេសចៀសវាងការញ៉ាំអាហារមិនផ្តល់សុខភាពនៅពេលស្រ្តេស
- ចូរផ្លាស់ប្តូររបៀបរស់នៅណាដែលផ្តល់សុខភាព ចៀសជាងផ្លាស់ប្តូរច្រើនពេកក្នុងពេលតែមួយ៕