បើសិនជាអ្នកភ្ញាក់ពីគេងមកមានការឈឺចាប់នៅក្រោមចង្ការសឹងតែរាល់ថ្ងៃ យើងមានវិធីសាស្រ្តមួយចំនួនដែលអ្នកអាចសាកល្បងបានដើម្បីបំបាត់ការឈឺចាប់នៅករបានដូចជា៖
- ចូរគេងផ្ងា ឬចំហៀង ព្រោះជំហរគេងបែបនេះមិនដាក់សម្ពាធទៅលើករឡើយ
- សម្រាប់អ្នកដែលគេងផ្ងា ចូរជ្រើសរើសការប្រើខ្នើយពិសេសដែលទ្រទ្រង់ដល់កំណោងកផង និងក្បាលផង
- ចូរពិចារណាទឡើការជ្រើសរើសខ្នើយដែលទនល់ល្អនៅជុំវិញករក្នុងពេលគេងម្តងៗ
- ចូរប្រើប្រាស់ខ្នើយដែលធ្វើពីសម្លី ដែលវាអាចផ្តល់ជាការទ្រទ្រង់ជុំវិញក្បាល និងករបាន
- មិនត្រូវប្រើប្រាស់ខ្នើយដែលខ្ពស់ពេក ឬរឹងពេកឡើយ
- ចូរប្រើប្រាស់ខ្នើយដែលមានរាងដូចស្បែកជើងសេះ ព្រោះវាអាចជួយទ្រទ្រង់កខណៈពេលពេលកំពុងតែធ្វើដំណើរតាមយន្តហោះ ឬឡាន ឬមើលទូរទស្សន៍
- សម្រាប់អ្នកចូលចិត្តគេងចំហៀង គួរតែជ្រើសរើសខ្នើយដែលខ្ពស់ៗដែលអាចដាក់នៅក្រោមកបានចៀសជាងក្រោមក្បាល ដូច្នេះទើបកំណោងឆ្អឹងកងរក្សាលំនឹងបាន៕