ការឈឺសន្លាក់គឺជារឿងដែលកើតមានជាញឹកញាប់ដោយសារតែការរលាកសន្លាក់ ដែលវាអាចកើតឡើងជាច្រើនទម្រងខុសៗគ្នា។ ការព្យាបាលតាមធម្មជាតិ និងសម័យបូរាណរបស់ពេទ្យទំនងជាអាចយល់ស្របហើយថា មឺមខ្ញីគឺមានប្រយោជន៍ណាស់សម្រាប់អ្នកដែឡមានទម្រងនៃការរលាកសន្លាក់បែបខូចខាតដូចជាជំងឺ រលាកឆ្អឹងខ្ចីក្នុងសន្លាក់ និង Rhuematoid Arthritis ជាដើម។
ខ្ញីត្រូវបានគេដឹងថា អាចជួយបំបាត់ការឈឺចាប់ល្អជាងការលេបថ្នាំ NSAIDs ទៅទៀត ហើយក៏មិនមានផលរំខានអ្វីច្រើនដែរ។ ខណៈពេលដែល វាគឺជាការពិតមួយនិយាយថា ថ្នាំ NSAIDs គឺជាថ្នាំដ៏ពេញនិយមបំផុតក្នុងការបំបាត់ការឈឺចាប់ តែវាក៏អាចធ្វើឲ្យមានផលរំខានជាច្រើនដល់សុខភាពដែរដូចជា៖
- ក្រហាយដើមទ្រូង
- ដំបៅក្រពះ
- ឈឺក្បាល
- វិលមុខ
- លឺសម្លេងហឹងៗក្នុងត្រចៀក
- លើសសម្ពាធឈាម
- មានបញ្ហាតម្រងនោម ឬថ្លើម
- មានប្រតិកម្មអាឡែហ្ស៊ីដូចជា ហើមបំពង់ករ និងកណ្តាស
ដោយសារតែផលរំខានទាំងនេះហើយ ទើបមានមនុស្សជាច្រើនមិនសូវជាជ្រើសរើសប្រើថ្នាំ NSAIDs ច្រើនឡើងក្នុងការបំបាត់ការឈឺសន្លាក់ ដូច្នេះពួកគេអាចជ្រើសរើសវិធីបែបធម្មជាតិជំនួសវិញ តែមានប្រសិទ្ធភាពដូចថ្នាំនេះដែរ ព្រមទាំងមិនបាច់ខ្វល់អំពីផលរំខាន។
ខ្ញីផ្ទុកទៅដោយសារធាតុខ្លាំងក្លាជាច្រើនឈ្មោះថា Gingerols និង Shogoals ដែលវាសុទ្ធតែមានសមត្ថភាពប្រឆាំងនឹងការរលាក និងជួយបង្ការការខូចខាតរបស់ឆ្អឹងខ្ចីផង។ វាជួយដល់ការគ្រប់គ្រងការផលិតរបស់ Leukotrienes និង Cytokines ដែលមាននាទីឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ ហើយក៏ជាអ្វីដែលធ្វើឲ្យមានការឈឺចាប់សន្លាក់ លើអ្នកជំងឺ Rheumatoid Arthritis ដែរ។ វាក៏មានសារធាតុ Salicylate ដែលត្រូវបានរាងកាយកែប្រែចេញពី Salicylic Acid ដែលអាចជួយបំបាត់ទាំងការឈឺចាប់ និងមិនមានផាសុកភាពតាមរយៈការបន្ថយការផលិតសារធាតុ Prostaglandin។
មានមធ្យោបាយច្រើនណាស់ដែលអ្នកអាចប្រើប្រាស់មឺមខ្ញីដើម្បីបំបាត់ការឈឺចាប់។ ខាងក្រោមនេះគឺជាមធ្យោបាយផ្សេងៗក្នុងការប្រើមឺមខ្ញីបំបាត់ការឈឺចាប់នៅសន្លាក់៖
- ចូរដាក់ខ្ញីមួយដុំតូចទៅក្នុងមាត់នៅពេលព្រឹក និងបៀមជាប់ឲ្យបានយូរបន្តិច។
- ចូរដាក់ខ្ញីដែលហាត់តូចៗមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្តៅមួយពែង ហើយដាក់ឲ្យវានៅចេញជាតិប្រហែល ៥នាទីចាំចាក់យកតែទឹក។ អ្នកក៏អាចលាយទឹកឃ្មុំ ឬទឹកក្រូចឆ្មាបន្ថែមទៀតក្នុងទឹកនោះមុនទទួលទានបានដែរ។
- ចូរដាក់ខ្ញីដែលហាន់រួចមួយស្លាបព្រាកាហ្វេ និងម្សៅរមៀតមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្តៅឧណ្ហៗមួយកែវ។ រយៈពេល ៥នាទីក្រោយ ចូដាក់ម្រេចខ្មៅមួយស្លាបព្រាកាហ្វេទៀតចូល ហើយកូរវាឲ្យសប់ចាំទទួលទាន។
- ចូរកម្តៅប្រេងអូលីវមួយស្លាបព្រាបាយ និងខ្ញីដែលហាន់រួចមួយស្លាបព្រាបាយក្នុងខ្ទះប្រហែល ៣នាទី។ បន្ទាប់មក ចូរទុកវាឲ្យត្រជាក់ ហើយយកមកម៉ាស្សានៅលើសន្លាក់ដែលកំពុងតែឈឺចាប់៕