មនុស្សយើងភាគច្រើន ជាពិសេសអ្នកដែលខ្លាចថាអាចនឹងបាក់ឆ្អឹងនៅថ្ងៃអនាគត់ដោយសារតែជំងឺពុកឆ្អឹង តែងតែមានទម្លាប់ញ៉ាំអាហារដែលមានជាតិកាលស្យូមដើម្បីបន្ថយការប្រឈមមុខ។ យ៉ាងណាមិញ ការកង្វះជាតិកាលស្យូមក្នុងខ្លួនតែមួយមុខមិនមែនគ្រាន់តែជាហេតុផលតែមួយក្នុងការធ្វើឲ្យពុកឆ្អឹងទេ។ វាត្រូវបានគេរកឃើញ មានថ្នាំមួយចំនួនក៏អាចនាំឲ្យមានជំងឺពុកឆ្អឹងដែរ។ តើថ្នាំអ្វីខ្លះទៅដែលអាចជម្រុញឲ្យមានជំងឺពុកឆ្អឹងកាន់តែខ្លាំង?

ថ្នាំប្រភេទ Artificial Glucocorticoids 

ថ្នាំដ៏មានប្រសិទ្ធភាពបំផុតមួយចំនួនដែលគេប្រើលើរបួស និងការរលាក គឺជាប្រភេទថ្នាំ Glucocorticoids បែបសំយោគ ឬសិប្បនិមិត្ត។ ខណៈពេលដែល វាជារឿងដែលគួរឲ្យចាប់អារម្មណ៍ក៏ដោយ តែអ្នកជំនាញនិយាយថា ថ្នាំទាំងនេះប្រហែលជាអាចធ្វើឲ្យអ្នកប្រើប្រឈមកាន់តែខ្លាំងនឹងជំងឺពុកឆ្អឹងបាន។ គាត់និយាយទៀតថា ថ្នាំនេះក៏ផ្តល់ផលវិបាកមិនដូចគ្នាចំពោះការប្រើ ជាថ្នាមបន្តក់ភ្នែក ថ្នាំហឹត ក្រែមលាបស្បែក និងថ្នាំចាក់។ 

ថ្នាំប្រឆាំងការលើសអាស៊ីតក្នុងក្រពះ

អ្នកដែលមានបញ្ហាដំបៅក្រពះ ច្រាលទឹកអាស៊ីតពីក្រពះ អាចនឹងស្រួលបួលមកវិញច្រើននៅពេលប្រើថ្នាំទប់ការផលិតអាស៊ីតក្រពះ និងថ្នាំបន្សាបអាស៊ីត ដោយសារតែថ្នាំនេះនឹងជួយបំបាត់រោគសញ្ញាជំងឺបាន។ ប៉ុន្តែអ្វីដែលគួរតែពិបាកនោះគឺ វាអាចរំខានការបឺតស្រូបជាតិកាលស្យូមពីអាហារ និង ហើយក៏អាចបឺតស្រូបជាតិកាលស្យូមពីឆ្អឹងដែរ។ 

ថ្នាំបញ្ចុះទឹកនោម

ថ្នាំប្រភទនេះច្រើនតែត្រូវបានគេណែនាំឲ្យប្រើលើអ្នកមានជំងឺលើសសម្ពាធឈាម និងអ្នកដែលប្រឈមខ្ពស់នឹងជំងឺបេះដូងតែម្តង។ អ្នកជំនាញនិយាយថា ការដែលទឹកនោមផលិតកាន់តែច្រើននឹងធ្វើឲ្យបាត់បង់ជាតិកាលស្យូមពីក្នុងឆ្អឹងច្រើនដែរ។ 

ថ្នាំមហារីក

មានថ្នាំច្រើនណាស់ដែលគេប្រើដើម្បីព្យាបាលជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាត ហើយក៏ត្រូវបានគេដឹងថា វាជាដើមហេតុនាំឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺពុកឆ្អឹងទៀត។ តាមពិតទៅគឺថា វាទៅទប់ស្កាត់ការផលិតរបស់អ័រម៉ូន ដើម្បីគ្រប់គ្រងជំងឺមហារីកបាន។ ជាអកុលស្យ ការដែលមានបញ្ហាអតុល្យភាពអ័រម៉ូនបែបនេះអាចធ្វើឲ្យអ្នកជំងឺងាយនឹងពុកឆ្អឹងណាស់។ អ្នកជំនាញនិយាយថា ថ្នាំព្យាបាលជំងឺមហារីកសុដន់ ធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងការបាក់ឆ្អឹងកដៃ និងឆ្អឹងកងខ្នង។ ម៉្យាងវិញទៀត ថ្នាំខ្លះសម្រាប់ព្យាបាលមហារីកប្រូស្តាត ប្រហែលជាធ្វើឲ្យបាត់បង់កំហាប់ឆ្អឹងថែមទៀត ជាពិសេសបុរសអាយុចាប់ពី ៥០ឆ្នាំឡើងទៅតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង