ការមានផ្ទៃពោះគឺជារឿងលំបាកណាស់សម្រាប់នារីគ្រប់រូប។ បើប្រព្រឹត្តខុសឬបរិភោគអ្វីខុសបន្តិច នោះនឹងមានគ្រោះថ្នាក់ចំពោះកូនក្នុងផ្ទៃ។ តើការមានផ្ទៃពោះមិនគួរផឹកភេសជ្ជ:អ្វីខ្លះ?
1. អ្នកមិនអាចញ៉ាំស្រាទេនៅដំណាក់កាល់មានផ្ទៃពោះ ព្រោះវាប៉ះពាល់ដល់កូនអ្នកខ្លាំងណាស់ គឺវាធ្វើឲ្យទារកក្នុងផ្ទៃលូតលាស់មិនល្អ ថែមទាំងអាចបណ្តាលឲ្យអ្នកសម្រាលមុនថ្ងៃបាន មិនគ្រប់ខែឡើយ។
2. អ្នកមិនត្រូវញ៉ាំតែដែលក្រាស់ទេ ព្រោះវាធ្វើឲ្យបេះដូងស្ត្រីមានផ្ទៃពោះលោតញាប់ដើរមិនប្រក្រតីឡើយ ថែមទាំងអាចរារាំងដល់ការស្រូបយកសារធាតុចិញ្ចឹមរបស់ទារកពីម្តាយទៀតផង។ វាអាចប៉ះពាល់ខ្លាំងណាស់ដល់សុខភាពម្តាយនិងកូនក្នុងផ្ទៃនៅពេលដែលអ្នកញ៉ាំមិនប្រយ័ត្ន។
3. អ្នកមិនអាចញ៉ាំកូកាច្រើនទេ ព្រោះវាមានជាតិកាហ្វេអ៊ីន ដែលជាហេតុធ្វើឲ្យខួរក្បាលទារកលូតលាស់មិនបានល្អ។ ដូចនេះ កូនអ្នកនឹងមិនអាចមានខួរក្បាលដែលឆ្លាតទេ។ ដូចនេះស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែចៀសវាងកុំញ៉ាំភេសជ្ជ:ទាំងអស់នេះដើម្បីសុខភាពកូនក្នុងផ្ទៃ និងខួរក្បាលរបស់គេ៕