​អ្នកជំនាញ​ជាច្រើន​បាន​រកឃើញថា ការ​កើន​មាន​ជំងឺ​ទឹកនោម​ផ្អែម​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​ដោយសារ​វា​ជា​សញ្ញា​អាថ៌កំបាំង​មួយ​នៃ​ជំងឺមហារីក​លំពែង​។ នេះ​បើ​យោ​ងៅ​ទ​តាម​សេចក្តី​រាយ​កាយ​ពី​ការ​ថ្លែង​សេចក្តីប្រកាស​ព័ត៌មាន​នៃ​ការសិក្សា​មួយ​នៅ​ឯង European Cancer Congress (ECCCO)​។ អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​អ្នកជំងឺ​ទឹកនោមផ្អែម​ជាង​មួយ​លាន​នាក់​ក្នុងប្រទេស Belgium និង​អ៊ីតាលី ដោយ​ខ្លះ​រកឃើញថា មាន​ជំងឺមហារីក​លំពែង​ផង​។

​ការ​កើត​ជា​ជំងឺ​ទឹកនោម​ផ្អែម​នា​ពេល​ថ្មីៗ​នេះ​អាច​ជា​អា​ការៈប្រកាស​អាសន្ន​មួយនៃ​ជំងឺមហារីក​លំពែង ដែល​ក្នុងនោះ​មាន ២៥​ភាគរយ​នៃ​ករណី​ក្នុង​ប្រទេស Belgium និង ១៨​ភាគរយ​ក្នុង​ប្រទេស​អ៊ីតាលី នៅពេល​រកឃើញថា​មាន​ជំងឺ​ទឹកនោម​ផ្អែម​រយៈ​បី​ខែ​។ ការវិវត្តន៍​កាន់តែ​លឿន​នៃ​ជំងឺ​ទឹកនោម​ផ្អែម (​ដែល​អ្នកជំងឺ​ត្រូវការ​ចាក់​អាំង​ស៊ុយ​លីន ឬ​ការព្យាបាល​កម្រិតធ្ងន់​ភ្លាមៗ​) ក៏​មាន​ជាប់ទាក់ទង​នឹង​ការ​កើត​ជា​ជំងឺមហារីក​លំពែង​កាន់តែ​ខ្ពស់​ដែរ​។

ជំងឺមហារីក​លំពែង​កម្រ​នឹង​កើត​មាន​ណាស់ ហើយ​លទ្ធផល​នៃ​ការព្យាបាល​ក៏​មិន​ដែល​ល្អ​ដែរ ព្រោះ​តែ​វា​ជា​ជំងឺ​ពិបាក​រកឲ្យឃើញ​ក្នុងដំណាក់កា​លភ្លាមៗ​។​

យ៉ាងណាមិញ ជំងឺ​ទឹកនោម​ផ្អែម​ត្រូវបាន​គេ​ភ្ជាប់​ទំនាក់ទំនង​មួយ​ថា​អាច​ទៅ​ជា​មហារីក​លំពែង​ដែរ កាល​ពី​ការសិក្សា​មុនៗ​ដោយ​មិន​បានដឹង​ច្បាស់​អំពី​មូលហេតុ​នៅឡើយ​ទេ​។ វា​អាច​ដោយសារតែ ជំងឺ​ទឹកនោម​ផ្អែម​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​លំពែង ហើយ​អ្វី​ដែល​ទំនង​ឲ្យ​កើត​ជា​មហារីក​នេះ អាច​ជា​ការចាប់ផ្តើម​វិវត្តន៍​យ៉ាង​លឿន​របស់​ជំងឺ​ទឹកនោម​ផ្អែម​ខ​ខ្លួនឯង​តែ​ម្តង​ទើប​អាច​ទៅ​ជា​មហារីក​បាន​។

ជំងឺ​ទឹកនោម​ផ្អែម​មិនសូវ​កើតមាន​ច្រើន​ក្នុង​ប្រទេស់​អង់គ្លេស​ទេ​ដែល​មាន​ប្រមាន ៤​លាន​ករណី​ប៉ុណ្ណោះ​ខណៈពេល​ដែល​មហារីក​លំ​ពែង​កាន់តែ​កម្រ​ថែមទៀត​។ អ្វី​ដែល​ត្រូវ​ចងចាំ​ក្នុង​រឿង​នេះ​គឺថា ដោយសារ​តែ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​មិនមែន​មានន័យ​ថា​អ្នកនឹង​កើត​មហារីក​លំពែង​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​បារម្ភ​ថា​ខ្លួន​មាន​ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​នេះ​ពិបាក​គ្រប់គ្រង ចូរ​ស្វែងរក​ការផ្តល់​ដំបូន្មាន​ពី​គ្រូពេទ្យ​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង