ពាក្យចាស់មួយពោលថា :«មនុស្សត្រូវតែវាលឡើងខ្ពស់ ឯទឹកតែងតែហូរចុះក្រោម» ។ ការមិនធ្វើអ្វីសោះ ថ្ងៃណាមួយអ្នកនឹងស្តាយក្រោយ។ ការចង់ទទួលបានជោគជ័យ រមែងតែងតែជួបឧបសគ្គច្រើន តែងតែបរាជ័យជាច្រើនដង។ អ្នកត្រូវតែរៀនសូត្រ ពីការបរាជ័យទាំងនេះហើយធ្វើយ៉ាងណាឲ្យទទួលបានការជោគជ័យវិញ។ បើអ្នកទទួលមិនបានបរាជ័យទាំងនេះ ហើយមិនហ៊ានងើបឡើងវិញ សូមអ្នកយល់ពីអត្ថន័យខាងក្រោមនេះ ៖
1. ការទទួលបានជោគជ័យមិនមែនជាភាពចៃដន្យទេ មិនមែនជាការធ្លាក់ចុះពីលើមេឃទេ តែបានពីការខិតខំប្រឹងប្រែង បានពីញើសឈាមដែលអ្នកបានធ្វើ។ ហើយថែមទាំងបានពីការឆ្លងកាត់ឧបសគ្គរាប់រយជំពូក ទើបទទួលបានលទ្ធផលមួយ គឺជោគជ័យ។
2. ក្រៅពីទេពកោសល្យ ត្រូវតែព្យាយាមធ្វើ ដូចពាក្យមួយពោលថា:«បីភាគបានពីទេពកោសល្យ ប្រាំពីរភាគបានពីការខិតខំ» ។ នេះជាវិធាននៃភាពជោគជ័យ។ បើអ្នកមិនព្រមព្យាយាមធ្វើអ្វីសោះ អ្នកនឹងទទួលបានពាក្យមួយគឺ «បរាជ័យ» ។
3. បើកចិត្តឲ្យទូលាយ មើលឲ្យវែងឆ្ងាយ មិនត្រូវមើលឃើញតែរឿងតូចតាច ហើយបោះបង់រឿងធំទេ ព្រោះបើអ្នកមិនហ៊ានប៉ះ មិនហ៊ានសាកល្បងសូម្បីតែបន្តិច នឹងធ្វើឲ្យអ្នកមិនអាចសម្រេចបានឡើយ។ ជារួមមក មានតែការហ៊ានសាកល្បងធ្វើទេ ទើបទទួលបានជោគជ័យ។ ការខ្លាចហើយអង្គុយស្ងៀម មានតែផ្លូវបរាជ័យតែប៉ុណ្ណោះ៕