មាននារីមួយចំនួនអាចនឹងប្រឈមមុខនឹងអាការៈបែបនេះ នៅពេលមករដូវ ដោយមកមិនច្រើន ហើយមកតិចៗ មិនអស់ទាល់តែសោះ។ តើគួរតែធ្វើបែបណាទៅ?

ប្រសិនជាអ្នកមានអាការៈបែបនេះ អ្នកគួរតែចាប់ផ្តើមផ្លាស់ប្តូរទម្លាប់រស់នៅរបស់អ្នក ព្រមទាំងរបបអាហារអ្នកផងដែរ។​ អ្នកគួរតែកាត់បន្ថយញ៉ាំអាហារដែលហិរ និងគួរតែរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានខ្ពស់ ដោយគួរតែផ្លាស់ប្តូរសម្លីអនាម័យឲ្យបានញឹកញាប់ ដើម្បីកុំឲ្យមេរោគឆ្លងចូលរាងកាយអ្នក។ ជាពិសេស អ្នកមិនគួរទិញថ្នាំញ៉ាំឲ្យរដូវនេះអស់នោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកណាស់។ ដូចនេះ បើអ្នកកែទម្លាប់រស់នៅ ហើយនៅតែកើតមានអាការៈបែបនេះ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីអាចការពារ និងព្យាបាលបានទាន់ពេល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង