ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកមិនគួរផ្តល់សម្ពាធការងារខ្ពស់លើខ្លួនឡើយ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ២។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកមិនគួរចេញមុខពេកនោះទេ ទើបមិនមានបញ្ហាលើខ្លួនអ្នក។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៤។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយប្រាក់អ្នកអាចជួបនឹងបញ្ហាបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៨។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកគួរតែធ្វើការតាមសម្រួល ទើបអាចទទួលបានផល។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៩។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកគួរតែប្រើសមត្ថភាពពិតរបស់អ្នកដើម្បីចំណេញប្រាក់ចូលមក។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៩។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយមុននឹងចំណាយ អ្នកគួរតែគិតឲ្យបានច្បាស់ ទើបមិនខាតបង់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៩។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ទើបអាចដំណើរការការងារ។ ពណ៌សំណាង គឺពណ៌មាស។ លេខសំណាង គឺលេខ៦។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយគួរតែប្រយ័ត្នពីពាក្យសម្តីអ្នក ទើបអាចចៀសពីបញ្ហា។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៤។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកមិនគួរបណ្តាក់ទុនទៅលើអ្វីដែលអ្នកមិនដឹងច្បាស់ឡើយ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៤។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកអាចនឹងទទួលបានជំនួយផ្នែកប្រាក់ពីមនុស្សមួយចំនួន។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ៧។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកគួរតែចៀសពីការបណ្តាក់ទុនទាំងឡាយ។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ០។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកធ្លាក់ចុះណាស់ ដោយងាយជួបនឹងបញ្ហាដែលទាក់ទងនឹងប្រាក់ខ្លាំងណាស់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨៕