មនុស្សភាគច្រើនដឹងហើយថា ការជក់បារីគឺជារឿងមិនល្អឡើយចំពោះបេះដូង និងសួត ប៉ុន្តែអ្នកជំនាញជាច្រើននិយាយថា វាក៏អាចបង្កផលប៉ះពាល់ដល់ឆ្អឹង និងសាច់ដុំផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការជក់បារីក៏អាចបង្កបញ្ហាដល់ឆ្អឹងបន្ថែមទៀតដូចជា៖
- ប្រឈមកាន់តែខ្លាំងនឹងជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់
- ធ្វើឲ្យឆ្អឹង និងសាច់ដុំងាយនឹងមានរបួស និងជំងឺ
- ពេលវេលាឆ្អឹងដែលបាក់វិលមកជាប់វិញកាន់តែយូរ
- ប្រឈមកាន់តែខ្លាំងនឹងផលវិបាកក្រោយពីវះកាត់រួច
- ប្រឈមនឹងការបាក់ឆ្អឹងកាន់តែខ្លាំង៕