រលកកម្តៅខ្លាំងពេកកើតឡើងនៅពេលដែលប្រព័ន្ធសម្របសម្រួលកម្តៅរបស់រាងកាយមិនអាចធ្វើការបានយ៉ាងល្អ ដោយសារតែសីតុណ្ហភាពខាងក្រៅក្តៅខ្លាំង។ យ៉ាងណាមិញ អាការៈនៃការទទួលបាននូវរលកកម្តៅក្នុងខ្លួនខ្លាំងពេកអាចមានដូចជា៖
- រាងកាយមានសីតុណ្ហភាពឡើងខ្ពស់ចាប់ពី ៤០អង្សារឡើងទៅ
- ហាក់បីដូចជាវង្វេងវង្វាន់ ឆេវឆាវ ឬរវើរវាយ
- កំពុងតែមានស្បែកដែលស្ងួត ក្តៅ ដែលក្លាទៅជាក្រហម និងក្តៅក្នុងសាច់វិញ
- មានអារម្មណ៍ថា ចង្អោ ឬក្អួត និងដកដង្ហើមញ៉ាប់ខ្លាំង
- កំពុងតែឈឺក្បាលបែបខ្ទក់ៗ និងបេះដូងដើរញ៉ាប់
- កំពុងតែប្រកាច់
- សន្លប់៕