ជាតិជ័រគឺជាផលិតផលធ្វើពីកៅស៊ូ ដែលគេអាចបង្កើតបានជាផលិតផលជាច្រើនចាប់ពី ប៉េងប៉ោង រហូតដល់ស្រោមដៃជ័រផង។ ការមានប្រតិកម្មនឹងជាតិជ័រនេះគឺជារឿងដែលកើតមានជាញឹកញាប់ ហើយអាការៈរបស់វាក៏ប្រែប្រួលច្រើនដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាការៈមួយចំនួននៃការមានប្រតិកម្មអាឡែហ្ស៊ីនឹងជាតិជ័រហើយ៖
- ស្បែកឡើងក្រហម បែកស្រកា ឬរមាស់ក្រោយពីប៉ះពាល់នឹងជ័ររួច
- ហៀរសម្បោរ កណ្តាស ដកដង្ហើមលឺដូចហួច ឬក្អក
- រមាស់នៅបំពង់ករ ឬរមាស់ភ្នែក ឬហៀរទឹកភ្នែក
- មានប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ ដែលអាចសម្គាល់ដឹងតាមរយៈ ការពិបាកដកដង្ហើម ឬពិបាកលេបអាហារ សន្លប់ តឹងទ្រូង ឬក្អួត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855