ការហាត់ប្រាណច្រើនតែជម្រុញដល់សុខភាពបេះដូង ប៉ុន្តែវានៅតែជារឿងសំខាន់ដែលត្រូវមានការប្រុងប្រយ័ត្ន។ យ៉ាងណាមិញយកល្អគួរតែមានវិធីហាត់ប្រាណតាមរបៀបខាងក្រោមនេះវិញទើបល្អជាង៖
- ទទួលបានការអនុញ្ញាតិពីគ្រូពេទ្យដើម្បីចាប់ផ្តើមលំហាត់ប្រាណដែលទៀងទាត់មួយ។ ចូររៀបចំកាលវិភាគធ្វើលំហាត់ប្រាណពីកម្រិតមធ្យមទៅខ្លាំងក្លា ៣០នាទី ឲ្យបានច្រើនថ្ងៃ។
- ពិគ្រោះជាមួយគ្រូពេទ្យបើសិនមុនពេល ក្នុងពេល ឬក្រោយពេលហាត់ប្រាណ អ្នកមានបញ្ហាវិលមុខ ឈឺដើមទ្រូង ឈឺក្បាល ពិបាកដកដង្ហើម ឬបេះដូងលោតញ៉ាប់។
- ចូរចាប់ផ្តើមការហាត់ប្រាណជាមួយនឹងការកម្តៅសាច់ដុំ ៥នាទី និងត្រជាក់សាច់ដុំវិញ ៥នាទី។ ក្នុងពេលហាត់ប្រាណ ចូរតាមដានចង្វាក់បេះដូង ដើម្បីប្រាកដថា វាស្ថិតក្នុងស្ថានភាពអាចទទួលយកបាន
- មិនត្រូវបង្ខំខ្លួនឯងឲ្យហាត់ប្រាណខ្លាំងក្លាពេកឡើយ។ បើសិនជាអ្នកចង់ហាត់ប្រាណខ្លាំង ចូរពិគ្រោះជាមួយគ្រូពេទញយសិន។ ចូរចៀសវាងការហាត់ប្រាណខ្លាំងក្លាក្នុងសីតុណ្ហភាពក្តៅខ្លាំង ឬត្រជាក់ខ្លាំង
- ចូរប្រាកដថា ថា អ្នកហាត់ប្រាណមានឧបករណ៍សង្គ្រោះបន្ទាន់ក្បែរដៃផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855