បើសិនជាអ្នកធ្លាប់ឈឺជង្គង់ម្ខាង ឬទាំងសងខាង ការដែលហាត់ប្រាណថ្នមៗអាចជួយឲ្យជង្គង់អ្នកត្រឡប់មកខ្លាំងដូចដើមវិញទាំងស្រុងបាន។ យ៉ាងណាមិញ ដើម្បីហាត់ជង្គង់ដែលមានរបួស យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

  • ចាប់ផ្តើមហាត់បន្តិចម្តងៗ បង្កើនការឡើកទម្ងន់ ឬហាត់វាច្រើនដង
  • ត្រូវយកចិត្តទុកដាក់ទៅលើការឈឺចាប់។ ខណៈពេលដែលវាទំនងជាអាចមិនមានផាសុកភាពខ្លះ តែវាក៏មិនអីដែឬក្នុងការមានការឈឺចាប់តិចតួចក្នុងពេលហាត់ប្រាណ។ 
  • មិនត្រូវបង្ខំខ្លួនឯងឲ្យធ្វើការខ្លាំងពេកឡើយ។ ក្រោយពីហាត់ប្រាណរួច ការឈឺចាប់តិចតួច ឬគាំងសន្លាក់ជង្គង់តិចតួចក៏មិនមែនជាបញ្ហាត្រូវខ្វល់ដែរ ប៉ុន្តែការឈឺចាប់ធ្ងន់ធ្ងរ ឬពិបាកធ្វើចលនាគឺជារឿងដែលមិនមែនធម្មតាឡើយ។ 
  • ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកព្យាបាលដោយចលនាបើសិនជាអ្នកមានចម្ងល់អំពីរបៀបដែលអ្នកគួរតែហាត់ប្រាណសន្លាក់ជង្គង់៕