​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ប្លែក​ក្នុង​ខ្លួន​ដែរ​ទេ ប៉ុន្តែ​មិន​ប្រាកដ​ថា​មាន​អ្វី​កំពុងតែ​កើតឡើង​។ នៅពេល​រាងកាយ​មាន​អ្វី​មួយ​ខុស​ប្រក្រតី យើង​ច្រើន​តែ​មាន​អាការៈ​ជាច្រើន​បង្ហាញចេញ​។ នៅ​ផ្នែក​ខាងក្រៅ ការ​ស្របាំង​ភ្នែក របួស​ក្រ​ជា និង​ឃ្លាន​ជាប់​រហូត​មិន​មែន​ហាក់បីដូចជា​មាន​អ្វី​ជាប់​ទាក់ទង​គ្នា​ទេ​។ ប៉ុន្តែ​កាលណា​អាការៈ​ទាំង​នេះ​កើតឡើង​ជា​មួយ​គ្នា អ្នក​អាច​នឹង​រកឃើញ​ថា​មាន​អ្វី​កំពុងតែ​កើត​ឡើង​ខុស​ប្រក្រតី​ហើយ ព្រោះ​វា​ជា​សញ្ញា​របស់​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​កំពុងតែ​ឡើង​ខ្ពស់​។

​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក វា​ចាប់ផ្តើម​បង្កើត​ជា​បញ្ហា​ជាច្រើន​។ រយៈពេល​យូរ​ទៅៗ សរសៃឈាម​នឹង​ទៅ​ជា​ខូចខាត ដែល​អាច​នាំឲ្យ​មាន​ផលវិបាក​ជាច្រើន​ថែម​ទៀត​។ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​ធ្វើឲ្យ​កើត​ជា​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​តម្រងនោម ឬ​ខ្សោយតម្រងនោម និង​ខូច​ភ្នែក​ថែមទៀត​ផង​។

យក​ល្អ​គួរតែ​ព្យាយាម​ស្វែងយល់​អំពី​អា​ការៈដែល​បញ្ជាក់​ថា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​សិន​ដើម្បី​អាច​បង្ការ​កុំឲ្យ​មាន​បញ្ហា​ដូច​ខាងលើ​កើតឡើង​ទាន់​៖

ឈឺ​ឈៀបៗ ក្រហាយៗ ឬ​ស្ពឹកៗ​
ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បណ្តាល​ឲ្យ​ស្ពឹក ក្រហាយ ឬ​ឈឺ​ឈៀបៗ​ក្នុង​ប្រអប់ដៃ ជើង និង​ប្រអប់ជើង​។ រឿង​នេះ​បង្កឡើង​ដោយ​ជំងឺ​ទឹកនោម​ផ្អែម​សរសៃប្រសាទ (Diabetic Neuropathy) ដែល​វា​ជា​ផលវិបាក​មួយ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​។​

ឃ្លាន​ជាប់​រហូត​
កាលណា​ក្នុង​ឈាម​មិន​មាន​ជាតិ​ស្ករ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ថាមពល​ដល់​រាងកាយ អ្នក​ប្រហែលជា​ត្រូវ​មាន​អារម្មណ៍​ឃ្លាន​រហូត ដោយសារ​តែ​រាងកាយ​មិន​អាច​បង្កើត​ថាមពល​បាន ខណៈពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាមមាន​ច្រើន​ស្រាប់តែ​មិន​អាច​ប្រើប្រាស់​បាន​។​

នោម​ញឹក​
ជាតិ​ស្ករ​ក្នុង​ឈាមមាន​ច្រើន​អាច​ធ្វើឲ្យ​តម្រងនោម​ធ្វើការ​កាន់តែច្រើន និង​ត្រូវការ​នោម​ញឹក​ទៀតផង​។ រឿងនេះ​នឹង​ធ្វើឲ្យ​អ្នកជំងឺ​ឧស្សាហ៍​នោម​ខ្លាំងណាស់​។

ស្រេកទឹក​
ជាមួយគ្នា​នឹង​ការ​នោម​ញឹក ជាតិ​ស្ករ​ក្នុង​តម្រងនោម និង​ទឹកនោម​អាច​នឹង​ធ្វើឲ្យ​ស្រេកទឹ​កកាន់តែខ្លាំង​។

ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​
នៅពេល​កោសិកា​រាងកាយ​មិនមាន​ជាតិ​ស្ករ​គ្រប់គ្រាន់​តាម​តែ​ពួកគេ​ត្រូវការ​ទេ រាងកាយ​នឹងត្រូវ​រំលាយ​សាច់ដុំ និង​ខ្លាញ់​ដើម្បី​បង្កើត​ជា​ថាមពល​ជំនួស​វិញ​។ រឿង​នេះ​អាច​ធ្វើឲ្យ​ស្រកទ​ម្ងន់​ភ្លាមៗ ឬ​ដោយ​មិន​ដឹង​មូលហេតុ​។ រឿង​ដូច​គ្នា​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​បានដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​តាមដាន​ទៅ​លើ​ទម្ងន់​របស់​ខ្លួនឯង​ផង​។

អស់កម្លាំង​
នៅពេល​កោសិកា​របស់​រាងកាយ​មិន​អាច​រក​ជាតិ​ស្ករ​ដើម្បី​បង្កើត​ជា​ថាមពល​បាន អ្នកជំងឺ​អាច​នឹង​មាន​អារម្មណ៍​អស់កម្លាំង​ជាប់​រហូត​។

ពិបាក​ផ្ចង់អារម្មណ៍​
នៅពេល​រាងកាយ​មាន​លក្ខណៈ​អតុល្យភាព ចិត្តគំនិត​ក៏​រង​ការប៉ះពាល់​ដែរ​។ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​ធ្វើ​ឲ្យ​ពិបាក​ដល់​ការ​ផ្ចង់អារម្មណ៍ និង​បញ្ហា​ជាច្រើន​ដល់​ការចងចាំ​។

បន្ថយ​ការ​ជា​សះ​របួស​
ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាចធ្វើឲ្យ​ខូចខា​តដល់​សរសៃប្រសាទ​។ បើសិន​ជា​អ្នក​សម្គាល់​ឃើញថា របួស​ដែល​អ្នកមាន​ហាក់បីដូច​ជា​ក្រ​ជា យក​ល្អ​គួរតែ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មើលទៅ​។
​វិលមុខ ឬ​ស្របាំង​ភ្នែក​

ការ​វិលមុខ និង​ស្របាំង​ភ្នែក ជាពិសេស​កើតឡើង​ភ្លាមៗ ចូរ​កុំ​ប្រងើ​យ​កន្ទើយ​នឹង​វា​ឲ្យសោះ​។ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ក៏​អាច​ជា​មូលហេតុ​នៃ​អាកា​រៈទាំង​នេះដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ powerofmedicine

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង