នៅពេលដែលអ្នកមិនប្រយ័ត្នក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នោះអ្នកនឹងអាចបំផ្លាញលាភសំណាងរបស់អ្នកដោយផ្ទាល់ដៃ។ ដូចនេះតើមានអ្វីខ្លះដែលអាចបំផ្លាញទៅ?

  1. បើនិយាយចំពោះមនុស្សប្រុស អ្នកគួរតែទុកលុយនៅក្នុងខោប៉ាវក្រោយ ទើបអាចបង្កើនលាភសំណាងអ្នកបាន។ ប៉ុន្តែប្រសិនជាអ្នកខ្លាចគេលូកដៃយកបាន អ្នកអាចទុកខ្លះបានហើយ។
  2. នៅពេលដែលអ្នកលុបមុខ អ្នកគួរតែលាងថ្ងាសឲ្យស្អាត ហើយជូតឲ្យស្អាត ព្រោះវាតំណាងឲ្យមេឃ។ ដូចនេះនៅពេលដែលអ្នកលាងស្អាត នោះលាភសំណាងពេញមួយថ្ងៃនឹងល្អជាមិនខានឡើយ។
  3. ទោះបីជាអ្នកស្រឡាញ់កូនយ៉ាងណាក៏ដោយក៏អ្នកមិនអាចដាក់រូបថតនៅលើអេក្រង់ទូរស័ព្ទដែរ ព្រោះវាអាចធ្វើឲ្យកូនឈឺច្រើន ដោយធ្វើឲ្យទ្រព្យអ្នកអាចហូរចេញក្រៅច្រើនណាស់។
  4. នៅមុនពេលដែលអ្នកញ៉ាំាអាហារផ្សេងៗ អ្នកមិនគួរថតអាហារទាំងនោះ ហើយចែករំលែកលើFacebook នោះទេ ព្រោះវាអាចនាំយកលាភសំណាងដែលល្អៗរបស់អ្នកទៅឲ្យអ្នកដទៃបាន។
  5. ប្រសិនជាផ្ទះអ្នកប្រើចង្កឹះសម្រាប់ញ៉ាំបាយ នៅពេលដែលអ្នករៀបដាក់លើតុ អ្នកគួរតែរៀបឲ្យស្មើគ្នា។ នៅពេលដែលអ្នកចេះតែរៀប វានឹងអាចធ្វើឲ្យលាភអ្នកមានបញ្ហា៕