ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលងាយដើរដល់ផ្លូវបញ្ចប់នៃអាពាហ៍ពិពាហ៍។ តើមានអ្វីខ្លះទៅ?

1.    នារីដែលខ្លាំងពេក សំដៅដល់នារីដែលមានសមត្ថភាពខ្លាំង នឹងងាយដើរដល់ផ្លូវបំបែកខ្លាំងណាស់ ព្រោះចរិតគេខ្លាំង មិនងាយចុះចាញ់នឹងនរណាឡើយ។ ដូចនេះ នៅពេលដែលមានរឿងកើតឡើង គេនឹងប្រកាន់តែគោលជំហរគេនោះទេ ដោយមិនគិតដល់អារម្មណ៍របស់ស្វាមីឡើយ។ ជាពិសេស គេអាចគិតថា ទោះបីជាគ្មានប្តី ក៏គេអាចរស់នៅបានដែរ ព្រោះគេមានសមត្ថភាពក្នុងការចិញ្ចឹមខ្លួនគេ។

2.    មនុស្សស្រីដែលចូលចិត្តសង្ស័យច្រើន ក៏ជានារីដែលមិនងាយបានដើរដល់ចាស់ជាមួយស្វាមីគេឡើយ ព្រោះគេមិនមានជំនឿចិត្ត និងទំនុកចិត្តលើខ្លួនប្តីគេ។ ដូចនេះ យូរទៅ ចរិតមួយនេះ អាចបំផ្លាញគ្រួសារគេយ៉ាងងាយ ដោយធ្វើឲ្យមិនអាចរស់នៅបានជាមួយគ្នាក្នុងដំបូលផ្ទះតែមួយឡើយ ព្រោះគ្មានភាពជឿជាក់ចំពោះមនសុ្សដែលអ្នកស្រឡាញ់។

3.    នារីដែលសម្រេចចិត្តលឿនពេកក្នុងការរៀបការ នឹងធ្វើឲ្យគេឆាប់ជួបនឹងបញ្ហាណាស់ ព្រោះគេមិនបានមើលមនុស្សប្រុសនោះបានល្អ ថែមទាំងមិនអាចនៅជាមួយគ្នាយូរ ដើម្បីមើលចិត្តគ្នា។ ដូចនេះ នៅពេលដែលអ្នកមិនបានគិតឲ្យបានល្អិតល្អន់ និងម៉ត់ចត់ ហើយសម្រេចចិត្តរៀបការភ្លាម នោះអ្នកនឹងមិនងាយជោគជ័យក្នុងអាពាហ៍ពិពាហ៍អ្នកឡើយ៕