ការថែរក្សារបួសបានត្រឹមត្រូវអាចជម្រុញឲ្យរបួសនោះឆាប់ជា និងមិនឲ្យឆ្លងរោគបាន។ យ៉ាងណាមួយ ខ្ញុំសូមណែនាំនូវដំបូន្មានខ្លះៗលើការថែរក្សារបួសលើរាងកាយដូចជា៖
- របួសដែលមិនបាច់រុំគួរតែជារបួសដែលស្ងួត និងជាលឿន
- របួសដែលងាយប្រលាក់ ឬរលាកដោយសារកកិតនឹងសម្លៀកបំពាក់ គួរតែប្រើបង់រុំ
- ចូរប្រើបង់រុំជាមួយនឹងបង់ស្អិតបន្ថែម និងផ្លាស់ប្តូរបង់រុំនោះជារៀងរាល់ថ្ងៃ
- ចូរប្រើប្រាស់បង់រុំដែលគ្មានខ្យល់ចេញចេូលបាន និងអាចសម្លាប់បាក់តេរីផង លើករណីរបួសដែលធំៗ ដើម្បីជួយឲ្យរបួសនោះមានសំណើម តែស្អាត៕