ខណៈពេលដែលការសម្តែងនូវចរឹកមិនគោរព ឬឈ្លើយម្តងម្កាល អាចជាផ្នែកមួយធម្មតានៃការលូតលាស់របស់ក្មេងៗ ប៉ុន្តែការដែលមិនស្តាប់បង្គាប់ ឬមិនគោរពជាញឹកញាប់តាំងពីក្មេងមក វាអាចជាបញ្ហាហើយ។ ដូច្នេះឪពុកម្តាយគួរតែមានទម្លាប់វាយតម្លៃកូនរបស់ខ្លួនដូចខាងក្រោមផង៖
- កម្រិតនៃការគោរពដែលសមាជិកគ្រួសារបង្ហាញដាក់គ្នាទៅវិញទៅមក ផ្តល់តម្លៃដល់គ្នា ភាពឯកជន និងគំនិតជាដើម
- របៀបដែលបញ្ហាក្នុងគ្រួសារត្រូវបានដោះស្រាយ ថាតើជាការឈ្លោះប្រកែកគ្នា និងការសម្តែងអាកប្បកិរិយាហឹង្សា ឬពិភាក្សាគ្នាដោយសន្តិវិធី ឬអត់
- តើអ្នកធ្វើទំនាក់ទំនងជាមួយកូនដោយរបៀបណា? តើអ្នកមានគោរពគោលការណ៍មួយដែរទេ? តើអ្នកឧស្សាហ៍ស្រែកដាក់គេ និងវ៉ៃគេដែរទេ?
- ភាពខុសគ្នារវាងអ្នកនិងកូនអ្នក និងចរិករបស់អ្នក
- រាល់ភាពពិបាកទាំងអស់ដែលកូនអ្នកកំពុងតែមានក្នុងចំណងមិត្តភាព ឬការរស់នៅក្នុងសាលារៀន
- ស្ថានភាពតានតឹងនៅផ្ទះ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855