​ការឈឺចាប់​នៅ​ខ្នង​របស់​អ្នក​អាច​នឹង​ស្រួល​មកវិញ​កាន់តែ​លឿន​។ មាន​ការព្យាបាល​ច្រើនណាស់​ដែល​អាច​ជួយ​ដល់​រឿង​នេះ​បាន​ដូចជា ការព្យាបាល​ដោយ​ចលនា​ជាដើម ប៉ុន្តែ​យក​ល្អ​គួរតែ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ទៅតាម​ទម្លាប់​រាល់ថ្ងៃ​វិញ​។

​ប្រើ​ការដកដង្ហើម​
​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ឈឺចាប់ យក​ល្អ​គួរតែ​រំអុក​នឹង​ការឈឺចាប់​នេះ​ពេក តែ​ចូរ​ព្យាយាម​ដកដង្ហើម​ជ្រៅៗ​ជំនួស​វិញ​។ អ្នក​ប្រហែលជា​ចង់ដឹងថា តើ​ការដកដង្ហើម​ជួយ​បំបាត់​ការឈឺចាប់​ដូចម្តេច​ហើយ​។ រឿងនេះ​នឹង​ជួយ​អ្នកឲ្យមាន​ភាព​ធូរស្រាល​ក្នុង​អារម្មណ៍​។ អ្នក​ក៏​អាច​សាកល្បង​វិធី​គ្រប់គ្រង​ស្ត្រេ​ស​ដូច​ជា ការ​តាំងសមាធិ​បានដែរ​។

​គិត​ឡើង​វិញ​ទៅលើ​ថ្ងៃ​ដែល​ល្អៗ​ដែល​អ្នក​ធ្លាប់​ជួបប្រទះ​
​វា​គឺជា​រឿង​អស្ចារ្យ​ដែល​មាន​អារម្មណ៍​កាន់តែ​ល្អ​។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​ចង់​ធ្វើ​រឿង​ជាច្រើន​ថែមទៀត​ដែល​អ្នក​មិន​បាន​ធ្វើ​វា​រួច​។ កាលណា​អ្នក​ស្រមៃ​ទៅលើ​អ្វី​ដែល​អ្នក​មិន​បាន​ធ្វើ​នៅ​ថ្ងៃ​ល្អៗ​កាលពី​ពេលមុនៗ វា​ក៏​អាច​ជួយ​សម្រាល​ការឈឺចាប់​បាន​ដែរ​។

​យកឈ្នះ​ខ្លួនឯង​
​បើសិន​ចា​អ្នក​គិតថា​អ្នក​មិន​អាច​មាន​ភាព​ស​កម្មបាន​ដោយសារ​តែ​ឈឺ​ខ្នង ដូច្នេះ​វា​គួរតែ​ដល់ពេល​ដែល​អ្នក​ត្រូវ​យក​ឈ្នះ​រឿង​នេះ​ហើយ​។ សកម្មភាព​អាចជួយ​បាន​លុះត្រាតែ​វា​មិនមែន​ជា​រឿង​ដែល​ពិបាក​ខ្លាំង យូរពេក ឬ​ធ្វើ​ច្រើនពេក​។ យក​ល្អ​គួរតែ​សុំ​ជំនួយ​ពី​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​ដើម្បី​ជ្រើសរើស​នូវ​វិធី​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។

​កែរ​ប្រែ​ខ្លួនឯង​
​តើ​អ្នក​ចេះ​តែ​និយាយប្រាប់​ខ្លួនឯង​ថា “​ខ្ញុំ​មិន​អាច​ធ្វើបាន​ទេ​” ដោយសារ​តែ​ការឈឺ​ខ្នង តើ​មែន​ទេ​? យក​ល្អ​គួរតែ​ដាស់​អារម្មណ៍​នៅ​ខាងក្នុង​ខ្លួន និង​ជំនួស​នូវ​ការគិត​អវិជ្ជមាន​មក​គិត​វិជ្ជមាន​ឲ្យបាន​ច្រើន ដូច្នេះ​អ្នកនឹង​លើកទឹកចិត្ត​ខ្លួនឯង​ឲ្យ​ចាប់ផ្តើម​អ្វី​ដែល​អាច​ធ្វើ​ទៅ​រួច​ហើយ​។

​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
​បើសិន​ជា​អ្នក​ឈឺ​ខ្នង រហូត​ដល់​ពិបាក​គេង​នោះ វា​គួរតែ​ដល់ពេល​ដែល​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​វិញ​ហើយ​។ គ្រឿង​ស្រវឹង​អាច​ជួយ​ឲ្យ​អ្នកគេង​លក់​ស្រួល​មែន តែ​វា​ក៏​នឹង​ធ្វើ​ឲ្យ​ពិបា​កគេង​រាល់​យប់​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង