ពាក្យស្លោកមួយពោលថា៖ បើស្រវឹង កុំបើកបរ។ មនុស្សគ្រប់រូបសុទ្ធតែយល់ដឹងពីរឿងនេះ។ ដូចនេះអត្រានៃគ្រោះថ្នាក់គឺមិនសូវខ្ពស់ទេ។ ប៉ុន្តែរឿងដែលធ្វើឲ្យគ្រោះថ្នាក់ជាងនេះគឺងងុយគេងនៅពេលបើកបរ។ តើមានវិធីអ្វីដើម្បីអាចបំបាត់បាននោះ?
- យកកន្សែងត្រជាក់ជូតមុខ ឬអាចទិញភេសជ្ជ:ដែលត្រជាក់មកលុញលើមុខក៏បាន ព្រោះការធ្វើបែបនេះ អាចធ្វើឲ្យអ្នកស្វាងបាន។
- បន្ថយម៉ាស៊ីនត្រជាក់កុំឲ្យត្រជាក់ពេក ហើយអាចបើកកញ្ចក់ដើម្បីឲ្យខ្យល់បក់ប៉ះត្រូវមុខឲ្យស្វាងបន្តិច ទើបពេលបើកឡានមិនមានគ្រោះថ្នាក់។
- ស្តាប់បទចំរៀងដែលអ្នកស្អប់ ព្រោះអ្នកកាន់តែស្តាប់កាន់តែស្អប់ ជាហេតុធ្វើឲ្យអារម្មណ៍អ្នកស្វាង។ អ្នកក៏អាចបើកចម្រៀងដែលអ្នកស្រលាញ់ហើយច្រៀងតាមវាឲ្យលឺដែរ។
- អ្នកអាចស្តាប់រឿងកំប្លែងក្នុងវិទ្យុក៏បានដែរ ព្រោះនៅពេលដែលអ្នកអស់សំណើចហើយសើច អ្នកនឹងអាចបាត់អាការៈងងុយគេងនេះបាន។
- បើអ្នកបើកទៅផ្លូវឆ្ងាយ ហើយងងុយគេងខ្លាំង អ្នកអាចឈប់នៅកន្លែងមួយហើយគេងក្នុងរយ:ពេល15នាទីជាមុនសិន ទើបបន្តដំណើរទៅមុខ។ បើហួសពី15នាទី អ្នកមិនក្រោកឡើង អ្នកនឹងងុយគេងកាន់តែខ្លាំង។
- បើអ្នកបើកឡានយប់ អ្នកអាចបើកភ្លើងក្នុងឡានបាន ព្រោះវាអាចកាត់បន្ថយការងងុយគេបាន ព្រោះភ្លើងទាំងនោះអាចជួយដាស់អ្នកបាន។ ដូចនេះអ្នកអាចសាកល្បងតាមវិធីទាំងនេះបានដើម្បីចៀសវាងអត្រាគ្រោះថ្នាក់៕