មនុស្សភាគច្រើនសុទ្ធតែយល់ថាការសហការគ្នាគឺមិនអាចយូរអង្វែង និងមិនងាយស្រួលទេ។ ប៉ុន្តែបើអ្នកគោរពតាមគោលការណ៍ទាំង10ខាងក្រោម អ្នកនឹងអាចសហការគ្នាបានយូរអង្វែង។
1- ភាពស្មោះត្រង់
ការសហការគ្នាត្រូវតែមានភាពស្មោះត្រង់ចំពោះគ្នា។ វាគឺសំខាន់ណាស់ មិនខ្វល់ថាដៃគូយើងធ្វើយ៉ាងម៉េចទេ តែអ្នកត្រូវតែមានភាពស្មោះត្រង់ជាមុន។
2- គោលដៅតែមួយ
មានទិសដៅស្របគ្នាមិនប្រឆាំងគ្នានឹងរឿងតូចតាច យករឿងធំទុកជាចំបង។
3- ការជឿទុកចិត្ត
បើសហការគ្នាត្រូវតែទុកចិត្តគ្នា មិនសង្ស័យគ្នា ព្រោះដៃគូរសហការរបស់យើងតែងតែនាំប្រយោជន៍អោយយើង។
4- ការអត់ឱនអោយគ្នា
ការអត់ឱនអោយគ្នា ចេះអធ្យាស្រ័យគ្នា ទើបសហការបានយូរអង្វែង។
5- ការចាញ់ប្រៀបគេ
អ្នកត្រូវតែធ្វើភាគីដែលចាញ់ ហើយអោយដៃគូរឈ្នះ អ្នកត្រូវតែដឹងថា គ្មានភាពស្មើគ្នាក្នុងការរកស៊ីទេ។
6- ការរាប់អានគ្នា
អ្នកត្រូវតែទុកដៃគូររបស់អ្នកជាមិត្តភក្តិ មិនត្រូវមើលលុយជាសំខាន់នោះទេ។
7- ការមានភាពស្មើគ្នា
បើជាបងប្អូនបង្កើតត្រូវតែគិតគូរអោយបានច្បាស់លាស់ បើពុំដូច្នេះទេអ្នកនឹងខាតបង់នៅពេលក្រោយ ហើយមើលមុខគ្នាមិនចំទៀតផង។
8- ការបន្ទាបខ្លួន
អ្នកត្រូវតែមើលគុណសម្បត្តិរបស់គេអោយបានច្រើន មិនត្រូវមើលគុណវិបត្តិគេឡើយ។ អ្នកត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ដោយមិនគួរជឿជាក់លើខ្លួនអ្នកពេកទេ។
9- ការពិភាក្សាគ្នា
អ្នកត្រូវចេះពិភាក្សាវែកញែករាល់បញ្ហាទាំងអស់ជាមួយគ្នា ទើបអាចរកឃើញផ្លូវសម្រាប់ដោះស្រាយ។
10- ភាពមឿងម៉ាត់
អ្នកត្រូវតែគិតគូរ រៀបចំឯកសារទាំងអស់អោយបានច្បាស់លាស់ត្រឹមត្រូវជានិច្ច ទើបអាចធ្វើឲ្យមុខរបរដំណើរការបានល្អ៕