ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចប្រាប់អ្នកថាស្បូនអ្នកកំពុងតែ
ជួបនឹងបញ្ហា ដោយឆ្លងតាមការមករដូវ។ តើមានអ្វីខ្លះទៅ?
1. ការមករដូវជាធម្មតាគឺចាប់ពី៣ទៅ៥ថ្ងៃ ហើយបើតិចចាប់ពី១ទៅ២ថ្ងៃ បើច្រើនវិញចាប់ពី៧ទៅ៨ថ្ងៃ។ នេះជាអាការៈធម្មតាទេ ដោយអ្នកមិនគួរបារម្ភឡើយ។
2. រដ្តរដូវរបស់មនុស្សធម្មតា គឺក្នុងចន្លោះ២៨ ដល់៣៥ថ្ងៃ។ មានអ្នកខ្លះខ្លីជាង២០ថ្ងៃ ឬអូសបន្លាយដល់៤៥ថ្ងៃ។ បើក្នុងស្ថានភាពបែបនេះ រដូវអ្នកមកក្នុងសភាពធម្មតា នោះស្បូនអ្នកនៅមិនទាន់មានបញ្ហាឡើយ។
3. នៅពេលដែលឈាមរដូវអ្នកមានពណ៌ក្រហមងងឹត ហើយមានកំទេចធ្លាក់មកជាមួយ អ្នកគួរតែប្រយ័ត្ន ដោយគួរតែទៅពិនិត្យ ដើម្បីសុខភាពស្បូនរបស់អ្នក កុំឲ្យកើតមានបញ្ហា។
4. ជាធម្មតា ឈាមរដូវអ្នកអាចច្រើននៅថ្ងៃទី២ និងទី៣ ហើយចាប់ផ្តើមប្រែជាតិចវិញនៅថ្ងៃបន្ទាប់។ ប៉ុន្តែបើឈាមរដូវអ្នកតែងតែមកច្រើន មិនតិច ឬមកច្រើនហើយ តែងតែមិនអស់ទៅវិញ ដោយនៅតែធ្លាក់ឈាមតិចៗទៀត អ្នកគួរតែប្រយ័ត្នចំពោះស្បូនអ្នកហើយ ព្រោះបើមកច្រើនពេក អាចធ្វើឲ្យអ្នកខ្វះឈាមបាន។ ដូចនេះ អ្នកគួរតែពិនិត្យលើរដូវអ្នក ទើបអាចការពារស្បូនអ្នកបានទាន់ពេល៕