ការគ្រប់គ្រងរបបអាហារ រួមជាមួយការហាត់ប្រាណគឺជាវិធីដ៏ល្អក្នុងការស្រកទម្ងន់ មានអ្នកខ្លះយល់ថាក្រោយពេលដែលហាត់ប្រាណរួច វាងាយស្រូបយកអាហារផ្សេងៗណាស់ ដូចនេះគេមិនហ៊ានពិសារអ្វីឡើយព្រោះស្តាយញើសរបស់ខ្លួន ម្យ៉ាងទៀតខ្លាចមិនអាចទទួលបានរាងស្អាត ប៉ុន្តែតើអ្នកដឹងទេថាវាជាទង្វើខុសឆ្គងមួយ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្រោយពេលដែលអ្នកហាត់ប្រាណរួច អ្នកអាចពិសារអាហារដែលមានប្រូតេអ៊ីន ព្រោះវាអាចជួយទ្រទ្រង់រាងកាយអ្នកក្រោយពេលដែលហាត់ប្រាណរួច ថែមទាំងមិនងាយកកជាអាស៊ីតខ្លាញ់ក្នុងរាងកាយអ្នកឡើយ។ នៅចន្លោះកន្លះម៉ោងដល់រយៈពេលមួយម៉ោងក្រោយការហាត់ប្រាណរបស់អ្នក អ្នកអាចពិសារនំបុ័ង ដំឡូង ដំឡូងបារាំង សណ្តែកលឿង គ្រឿងសមុទ្រ និងសាច់មាន់(បកស្បែកចេញ) ហើយចុងក្រោយអ្នកអាចបរិភោគបន្លែ និងផ្លែឈើ ប៉ុន្តែអ្នកមិនត្រូវបរិភោគច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមិនងាយរំលាយអាហារ ដែលអាចកកជាខ្លាញ់ក្នុងរាងកាយអ្នក នោះទោះបីជាអ្នកខំហាត់យ៉ាងណាក៏ដោយក៏មិនអាចស្រកបានដែរ ចំណែកភេសជ្ជៈវិញ អ្នកត្រូវតែផឹកទឹកសជំនួសភេសជ្ជៈដទៃទើបល្អ នោះអ្នកនឹងមិនឡើងទម្ងន់ទៀតទេក្រោយពេលដែលហាត់ប្រាណរួច៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)