កូនដែលមិនទាន់ចាប់កំណើត ម្តាយឳពុកគ្រប់រូបសុទ្ធតែចង់ដឹងថាតើកូនអាចមានរូបរាងកាត់ទៅតាមនរណា ហើយមានរូបរាងដូចម្តេចខ្លះ? ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងជួយស្រាយចម្ងល់របស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ភ្នែក
ប្រសិនជាអ្នកទាំងពីរម្នាក់មានត្របកភ្នែកមួយជាន់ ឯម្នាក់ទៀតមានពីរជាន់ នោះកូនអ្នកនឹងមានត្របកភ្នែកពីរជាន់ តែបើអ្នកទាំងពីរសុទ្ធតែមានមួយជាន់ នោះភ្នែកកូននឹងមានតែត្របកមួយជាន់ដូចគ្នា។
រោមភ្នែក
ប្រសិនជាអ្នកមានរោមភ្នែកវែង នោះកូនអាចនឹងមានរោមភ្នែកវែងដូចគ្នា ហើយមានអ្នកដែលនិយាយថាការកាត់រោមភ្នែកអាចធ្វើឱ្យវែងបាន នេះជាការយល់ឃើញដែលខុសទាំងស្រុង ហើយថែមទាំងអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់កូនទៀតផង។
ច្រមុះ
ច្រមុះរបស់កូនអាចកាត់ទៅតាមអ្នកបាន បើអ្នកមានច្រមុះមិនសូវស្រួច នោះកូននឹងអាចកាត់តាមអ្នក តែមានកូនក្មេងមួយចំនួនកើតមកច្រមុះមិនស្រួចទេ ប៉ុន្តែដោយបរិភោគអាហារដែលមានសារធាតុចិញ្ចឹមច្រើន នោះច្រមុះគេនឹងប្រែជាស្រួចជាងមុនទៅតាមការលូតលាស់របស់គេ។
ត្រចៀក
បើត្រចៀកអ្នកមានលក្ខណៈធំ នោះត្រចៀករបស់កូននឹងអាចមានរាងធំដូចគ្នា។
ស្បែក
ពណ៌នៃស្បែករបស់កូនគឺអាចកាត់តាមអ្នកទាំងពីរបាន ប្រសិនជាអ្នកមានស្បែកខ្មៅ នោះកូនមិនអាចមានស្បែកសឡើយ ទោះបីជាគេកើតចេញមកស ប៉ុន្តែពេលដែលគេធំនឹងអាចប្រែជាខ្មៅវិញជាមិនខានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)