ទម្លាប់ប្រចាំថ្ងៃនការការពារខ្លួនអាចជួយអ្នកបង្ការជំងឺមហារីកបាន ជាពិសេសមហារីកស្បែកតែម្តង។ ដូច្នេះដើម្បីអាចការពារកាន់តែច្រើន យកល្អគួរតែព្យាយាមដូចខាងក្រោមនេះ៖
- លាបឡេការពារកម្តៅព្រះអាទិត្យជាប្រភេទ SPF យ៉ាងហោចណាស់ ៣០ គ្រប់កន្លែងនៃស្បែកដែលអាចប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ជារៀងរាល់ថ្ងៃ ទោះបីជាអាកាសធាតុត្រជាក់ ឬមានពពកច្រើនក៏ដោយ
- ចូរប្រាកដថា អ្នកបានប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យ។ ចូរប្រាកដថា អ្នកបានលាបវាគ្រប់ក្រឡុកក្រលាត ទាំងត្រចៀក និងប្រអប់ជើង កញ្ចឹងករ ហើយបើសិនជាទ្រពែកក្បាល អ្នកក៏ត្រូវលាបក្បាលដែរ
- ចូរកុំទៅក្រៅនៅចន្លះម៉ោង ១០ព្រឹក និងម៉ោង ២រសៀល ព្រោះវាជាពេលវេលាដែលព្រះអាទិត្យបញ្ចេញពន្លឺខ្លាំង
- ចូរពាក់វ៉ែនតាការពារកម្តៅព្រះអាទិត្យ មួកមានឆាងម៉ងជុំវិញ ខោវែង និងអាវដៃវែង៕