បើសិនជាអ្នកបារម្ភអំពីការលើសសម្ពាធឈាម យកល្អគួរតែយល់ដឹងអំពីកត្តាដែលនាំឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងជំងឺនេះផងទៅ។ យ៉ាងណាមិញ កត្តាប្រឈមមុខនៃជំងឺលើសសម្ពាធឈាមអាចមានដូចជា៖
- អាយុកាន់តែច្រើន ជាពិសេសអ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងគឺមានប្រហែល ៦៥ភាគរយហើយមានជំងឺលើសសម្ពាធឈាម
- ស្បែកខ្មៅ
- ធាត់ ឬធាត់ជ្រុល
- វ័យក្មេង និងជាមនុស្សប្រុស។ បុរសវ័យក្មេងទំនងជាងាយនឹងមានជំងឺលើសសម្ពាធឈាមស្រ្តីវ័យក្មេង ជាពិសេសមុនអាយុ ៤៥ឆ្នាំ
- ញ៉ាំអាហារមិនផ្តល់សុខភាព ជាពិសេសរស់នៅបែបស៊ីដេកៗ ឬជក់បារី
- មានជំងឺស្រ្តេសរ៉ាំរ៉ៃ
- មានប្រវត្តិគ្រួសារកើតជំងឺលើសសម្ពាធឈាម៕