​ការ​ក្អក​ជាប់​រហូត​អាច​ជា​ជំងឺ​មួយ ហើយ​ក៏​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់​ដោយសារតែ​វា​ដែរ ប៉ុន្តែ​មាន​រឿង​ច្រើនណាស់​ដែល​អ្នគ​អាច​ធ្វើបាន​ដើម្បី​សម្រួល​ដល់​ការ​មិន​មាន​ផា​សុកភាព​មួយ​នេះ​។

​ការ​ក្អក​ប្រហែល​ជា​បង្កឡើង​ដោយសារ​ជំងឺ​ជា​ច្រើន​ដូចជា ជំងឺ​ហឺត អាឡែ​ហ្ស៊ី ផ្តាសាយ ការបង្ក​រោគ​នៅ​សួត និង​ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​មុខ​ជាមួយ​នឹង​ការហូរ​ទឹកសម្បោរ​ពី​ច្រមុះ​ចូល​បំពង់ករ​។

​យ៉ាងណាមិញ​វិធី​ងាយៗ​ដើម្បី​បន្ថយ​ការ​ក្អក​មានដូចជា​៖
•​    ​បើសិន​ជា​អ្នក​ក្អក​ស្ងួត ក្អក​បែបរ​មាស់ករ យក​ប្រើ​ទឹក​បន្តក់​បំបាត់​ការ​ក្អក ឬ​ស្ករ​គ្រាប់​រឹង​មួយ​គ្រាប់​បៀម​។​
•​    ​ប្រើ​វិធី​ស្ទីម ឬ​ងូតទឹក​ក្តៅ​ដើម្បី​បង្កើត​ជា​សំណើម​ក្នុង​បរិយាកាស ហើយ​វា​ក៏​ជួយ​បន្ធូរ និង​សម្អាត​ដល់​បំពង់ករ​ដែល​កំពុងតែ​ស្ងួត​បាន​
•​    ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​។ ទឹក​ប្រហែលជា​ជួយ​ពង្រា​វ​ដល់​ស្លេស្ម​ក្នុង​បំពុងករ ដើម្បី​ឲ្យ​វា​ងាយស្រួល​បញ្ចេញ​មក​ខាងក្រៅ​បាន​
•​    ​ឈប់​ជក់បារី និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​បារី​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង