ធ្មេញដែលស្រាវ អាចជាអ្វីដែលនាំឲ្យឈឺចាប់ខ្លាំងបំផុត ជាពិសេសខណៈពេលដែលអ្នកកំពុងតែញ៉ាំអ្វីមួយដែលក្តៅ ឬត្រជាក់តែម្តង។ ដើម្បីបំបាត់បញ្ហាស្រាវធ្មេញ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ប្រើប្រាស់ថ្នាំដុសធ្មេញដែលផលិតឡើងសម្រាប់បន្ថយភាពស្រាវធ្មេញ
- សួរពេទ្យធ្មេញអំពីជែលមានជាតិហ្ល័រអូរ៉ាយ ដើម្បីជួយពង្រឹងដល់ស្រទាបការពាររបស់ធ្មេញ
- ប្រើវិធីប៉ះធ្មេញដើម្បីសម្រួលដល់បញ្ហា ហើយក៏ប្រហែលជាអាចបំបាត់ការស្រាវធ្មេញបានដែរ៕