ទោះបីជាយ៉ាងណាក៏ដោយ មានសញ្ញាសួរមួយដែលអាចនឹងប្រើកាន់តែច្រើនលើមនុស្សដែលកំពុងតែញ៉ាំតែបៃតង តែញ៉ាំក្នុងរបៀបដែលខុស។ អ្នកអាចជាម្នាក់ក្នុងចំណោំនោះដែរ។ បើសិនជាអ៊ីចឹងមែន នោះអ្នកប្រហែលជាមិនអាចទទួលបានប្រយោជន៍ទាំងអស់នៃការញ៉ាំតែបៃតងឡើយ ដោយសារតែញ៉ាំតាមរបៀបមិនត្រឹមត្រូវ។ ដូច្នេះដើម្បីញ៉ាំតែបៃតងទទួលបានប្រយោជន៍ខ្លាំង យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះបន្ត៖
ញ៉ាំពេលឃ្លាន
មានហេតុផលពីរយ៉ាងដែលនិយាយថា ហេតុអ្វីបានជាញ៉ាំតែបៃតងមួយពែងមិនមែនជារឿងល្អក្នុងពេលដែលក្រពះកំពុងតែកូរ។ ទីមួយ វាប្រហែលជាធ្វើឲ្យអ្នកក្រហាយដើមទ្រូង ជាពិសេសបើអ្នកកំពុងតែមានជំងឺច្រាលទឹកអាស៊ីតពីក្រពះស្រាប់ ព្រោះការញ៉ាំតែបៃតងពេលពោះទទេ អាចធ្វើឲ្យចេញអាការៈបែបនេះហើយ។ ដោយសារតែតែបៃតងជាអាស៊ីត ហើយវាអាចជាអ្វីមួយដែលធ្វើឲ្យកើនឡើងចំនួនអាស៊ីតក្នុងក្រពះ ដើម្បីរងចាំអាហាររំលាយ។ អ្នកជំនាញនិយាយថា ការញ៉ាំតែបៃតងមុនពេលញ៉ាំអាហារ អាចរំខានដល់ការបឺតស្រូបប្រូតេអ៊ីន និងជីវជាតិផ្សេងៗទៀតក្នុងចំណីអាហារបាន។
ញ៉ាំភ្លាមក្រោយបាយរួច
រឿងនេះក៏មិនខុសគ្នានឹងចំណុចខាងលើដែរ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺថា ត្រូវឲ្យចំណីអាហាររំលាយបានយ៉ាងហោចណាស់កន្លះម៉ោងសិនមុនពេលញ៉ាំតែបៃតង។ រឿងនេះនឹងជួយជម្រុញដល់ជីវជាតិក្នុងអាហារមិនបាត់បង់ក្រោយញ៉ាំរួច។
ត្រាំកាកតែក្នុងទឹកយូរពេក និងញ៉ាំច្រើនពេក
បើសិនជាអ្នកគិតថា ការទុកឲ្យថង់តែដាក់ចោលក្នុងទឹកក្តៅយូរគឺជារឿងល្អ គួរតែគិតឡើងវិញ។ អ្នកជំនាញខាងញ៉ាំតែបៃតងនិយាយថា នេះគឺជាអ្វីដែលអាចបំផ្លាញ់អង់ទីអុកស៊ីដង់ ជីវជាតិ និងវីតាមីនផ្សេងៗដែលមានក្នុងតែបៃតងបាន។ ក្រៅពីនេះ ការដែលទុកតែក្នុងទឹកក្តៅយូរពេកអាចរំខានដល់រសជាតិរបស់វាបានទៀតផង។ ចូរដកថង់តែចេញវិញនៅពេលដែលទឹកដែលឆុងនោះប្រែទៅជាពណ៌បៃតង និងក្លិនឈ្ងុយហើយ។ ប៉ុន្តែការញ៉ាំតែបៃតងច្រើនពេកអាចធ្វើឲ្យអ្នកលែងចូលចិត្តរសជាតិរបស់វា និងមិនទទួលបានប្រយោជន៍ពិសេសរបស់វាឡើយ។
ញ៉ាំក្នុងសភាពក្តៅពេក
ការញ៉ាំតែបៃតងខណៈពេលដែលវានៅក្តៅខ្លាំងនឹងធ្វើឲ្យអ្នកមិនអាចទទួលបានភេសជ្ជៈដែលផ្តល់សុខភាពបំផុតឡើយ។ រឿងនេះគ្រាន់តែធ្វើឲ្យររលាកមាត់ និងអណ្តាតអ្នកប៉ុណ្ណោះ។ តែបៃតងដែលក្តៅខ្លាំងក៏អាចធ្វើឲ្យគ្រោះថ្នាក់ដល់បំពង់ករ រហូតដល់នាំឲ្យរលាកបំពង់ករ ព្រមទាំងឈឺចាប់ខ្លាំងទៀត។ តើអ្នកមានដឹងទេថា ការដែលញ៉ាំទឹកដែលក្តៅខ្លាំងច្រើន ត្រូវបានគេថា ជាកត្តាប្រឈមនឹងជំងឺមហារីក៕