​កាលណា​គ្រូពេទ្យ​ពិនិត្យ​ឈាម​ឃើញថា ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​សរុប​របស់​អ្នក​ឡើង​ខ្ពស់​ហើយ វា​មិនមែន​ជា​រឿង​ល្អ​ចំពោះ​សុខភាព​ឡើយ​។ អ្វី​ដែល​គ្រូពេទ្យ​អាច​នឹង​ធ្វើ​បន្ត​ទៀត​គឺ​តម្រូវឲ្យ​ប្រើ​ថ្នាំ​ដើម្បី​បញ្ចុះ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​នេះ​មក​ធម្មតា​វិញ​។ យ៉ាងណាមិញ ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ឈ្មោះថា Statin គឺ​មាន​ផល​រំខាន​របស់​វា​ច្រើនណាស់ ហើយក៏​អាច​ធ្វើឲ្យ​ខូច​ថ្លើម​បានដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មាន​បំណង​ចង់​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​មក​ធម្មតា​វិញ​មែន អត្ថបទ​នេះ​អាច​ជួយ​អ្នក​បាន ព្រោះ​យើង​នឹង​បង្ហាញ​អំពី​គន្លឹះ​ងាយៗ​ក្នុង​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ដោយ​ខ្លួនឯង​នៅផ្ទះ​។

​ញ៉ាំ​តែ​រមៀត​មួយពែង​
​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​លាយ​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្តៅ​មួយពែង​ឲ្យ​សព្វ​ល្អ​។ អ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ ឬ​ទឹក​ក្រូចឆ្មា​បន្ថែម​បន្តិចទៀត​ដែរ​ដើម្បី​ឲ្យ​វា​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​កាន់តែ​ល្អ​ជាង​មុន និង​មាន​រសជាតិ​ឆ្ងាញ់​ផង​។

​ញ៉ាំ​ទឹក​ក្រូចឆ្មា​
​ទឹក​ក្រូចឆ្មា​ជា​ឱសថ​ដ៏​ពេញនិយម​មួយ​សម្រាប់​ករណី​លើសកូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុងឈាម ដូច្នេះ​វា​អាចជា​រឿង​មួយ​ដែល​អ្នក​អាច​ជឿជាក់​បាន​ហើយ​បើសិនជា​ការ​លេបថ្នាំ​មិនមែន​ជា​ជម្រើស​ដែល​អ្នក​ចង់​បាន​ទេ​។ អង់​ទី​អុក​ស៊ី​ដង់​ក្នុង​ទឹក​ក្រូចឆ្មា​ច្របាច់​ស្រស់ៗ​នឹង​ជួយ​ថែរក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុលក្នុង​អាហារ​ដែល​អ្នក​ញ៉ាំ​នោះ​មិន​ឲ្យ​ឡើង​ខ្ពស់ និង​ស្ទិត​ជាប់​ជញ្ជាំង​សរសៃឈាម​ឡើយ​។

​ញ៉ាំ​ខ្ទឹមស​
​ជា​រៀងរាល់ថ្ងៃ ចូរ​ព្យាយាម​ញ៉ាំ​ខ្ទឹមស​ស្រស់ៗ​ពីរ​ទៅ​បី​កំប៉ឹស​។ ខ្ទឹមស​ផ្ទុក​ទៅ​ដោយ​សារធាតុ​ជាច្រើន​ដែល​អាច​រំលាយ​កូ​ឡេ​ស្តេ​រ៉ុល​ដែល​កំពុងតែ​ស្អិត​ជាប់​ជញ្ជាំង​សរសៃឈាម​បាន ហើយក៏​អាច​បញ្ចេញ​វា​ពី​ក្នុង​រាងកាយ​បានដែរ​។

​បើសិន​ជា​អ្នក​មាន​ករណី​ច្រាល​ទឹក​អាស៊ី​ត​ពី​ក្រពះ ការ​ញ៉ាំ​ខ្ទឹមសរ​អាច​នឹង​ធ្វើឲ្យ​រឿងនេះ​កាន់តែ​ធ្ងន់ធ្ង​របាន​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​បញ្ចូល​វា​ទៅក្នុង​ម្ហូបអាហារ​ដែល​អ្នក​ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ​វិញ​ទៅ​ល្អ​ជាង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង