រង្វង់ភ្នែកខ្មៅ និងហើមគឺជាកង្វល់របស់នារីគ្រប់រូប ហើយដោយសារតែវាពិបាកដោះស្រាយ នារីមួយចំនួនបែរជាបោះបង់ចោល ហើយប្រើម្សៅដើម្បីលាបបិតបាំងទៅវិញ តើអ្នកដឹងទេថាយូរទៅវាអាចនឹងកាន់តែធ្ងន់ធ្ងរបើអ្នកមិនរកវិធីដោះស្រាយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំអ្នកពីវិធីមួយចំនួន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកអាចយកកន្សែងត្រជាក់ និងក្តៅស្អំលើភ្នែករបស់អ្នកបាន ដោយត្រៀមកន្សែងចំនួន២ មួយដាក់ក្នុងម៉ៃក្រូវ៉ែយកម្តៅ(មិនត្រូវក្តៅពេក) ឯមួយទៀតដាក់ក្នុងទូរទឹកកកចំនួន១០នាទី រួចយកមកស្អំលើភ្នែកអ្នកដោយផ្លាស់ប្តូរគ្នា ដើម្បីឱ្យឈាមដើរបានស្រួល អ្នកក៏អាចយកទឹកក្តៅចាក់ក្នុងទឹកលុបមុខរបស់អ្នក រួចអ្នកអាចដាក់មុខរបស់អ្នកជិតទឹកនោះដើម្បីស្រូបយកចំហាយទឹកដែលភាយចេញមក នោះវាក៏អាចជួយអ្នកកាត់បន្ថយស្នាមនោះបានខ្លះដែរ។ ជាងនេះទៅទៀត អ្នកក៏អាចយកចង្អុរដៃអ្នកដើម្បីសង្កត់ចន្លោះរវាងមេជើង និងម្រាមទី២ដោយរក្សាចលនានេះចំនួន៣នាទី ហើយសង្កត់ខាងស្តាំចំនួន៣ដង និងខាងឆ្វេងចំនួន៣ដងដូចគ្នា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)