ការបំបៅដោះកូនជាវិធីដ៏ច្បាស់មួយដើម្បីបញ្ជាក់ថា កូនទទួលបានជីវជាតិទាំងអស់ដែលរាងកាយគេត្រូវការ។ វាក៏ប្រហែលជាផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពម្តាយបន្ថែមទៀតដែរ។ ខាងក្រោមនេះគឺជាប្រយោជន៍ខ្លាំងនៃម្តាយដែលឲ្យកូនបៅដោះ៖
- ជម្រុញដល់ការសម្រកទម្ងន់ និងជួយឲ្យស្បូនឆាប់ត្រឡប់ទៅរកភាពដើមវិញ
- បន្ថយស្រ្តេស
- បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២
- បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ និងក្រពេញអូវ៉ែ
- បន្ថយការប្រឈមនឹងការបាក់ទឹកចិត្តក្រោយសម្រាលកូនរួច
- បន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង និងកង្វះក្រាប់ឈាមដោយសារជាតិដែកមិនគ្រប់៕