អាចម៌ត្រចៀកគឺជាផលិតផលធម្មជាតិដែលត្រូវបានបង្កើតឡើងដើម្បីការពារ និងសម្អាតត្រចៀក។ ប៉ុន្តែការកើនឡើងរបស់អាចម៌ត្រចៀកអាចនាំឲ្យមានបញ្ហានៃការស្តាប់លឺ និងបញ្ហាផ្សេងៗទៀតបាន។ យ៉ាងណាមិញ អ្នកគួរតែសម្អាតអាចម៌ត្រចៀកចេញនៅពេលមានអាការៈព្រមាននៃការកើនឡើងអាចម៌ត្រចៀកច្រើនៗដូចខាងក្រោមនេះ៖

  • មានអារម្មណ៍ថា ត្រចៀកដូចមានអ្វីស្ទះ ឬណែនៗ
  • ឈឺ
  • ស្តាប់លែងលឺដែលវាកាន់តែយ៉ាប់ទៅៗ
  • លឺសម្លេងងឺងៗ ឬសម្លេងផ្សេងៗទៀតដែលមិនដឹងថាជាសម្លេងអ្វី
  • រមាស់ ហូរទឹកចេញ ឬមានក្លិនស្អុយក្នុង ឬក្បែត្រចៀក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង