ជំងឺកង្វះគ្រាប់ឈាមកើតឡើងនៅពេលដែលកោសិកាគ្រាប់ឈាមក្នុងចរន្តឈាមមិនមានគ្រប់ ឬវាមិនធ្វើការបានត្រឹមត្រូវ។ ទោះបីជាយ៉ាងណាក៏ដោយ អាការៈព្រមាននៃជំងឺនេះអាចមានដូចជា៖
- មានអារម្មណ៍ខ្សោយ ឬវិលមុខ
- ត្រជាក់ចុងដៃ និងចុងជើង
- ស្បែកស្លេកស្លាំង
- ដកដង្ហើមខ្លីៗ
- បេះដូងដើរមិនទៀង ឬបេះដូងដើរញ៉ាប់
- លឺសម្លេងវ៉ូៗក្នុងត្រចៀក ឬធ្ងន់ត្រចៀក
- ឧស្សាហ៍ឈឺទ្រូង ឬឈឺក្បាល៕