ការដែលមានបញ្ហាភ្នែកក្រហម គឺជាការបង្ករោគដោយបាក់តេរី ឬវីរុស ដែលច្រើនតែរាលដាលចូលក្នុងភ្នែកបានយ៉ាងងាយបំផុត។ ដើម្បីបង្ការបញ្ហាភ្នែកក្រហមនេះ យកល្អគួរតែធ្វើដូចខាងក្រោម៖
- ចូរដាក់ប្រអប់ដៃកុំឲ្យប៉ះពាល់នឹងភ្នែក
- ឧស្សាហ៍លាងសម្អាតដៃ
- រាល់ថ្ងៃ ចូរប្រើប្រាស់កន្សែងជូតខ្លួន និងកន្សែងជូតដៃដែលត្រូវបានបោកសម្អាតរួច
- មិនត្រូវប្រើប្រាស់កន្សែងជូតខ្លួន ឬខ្នើយរួមគ្នាឡើយ
- ចូរបោកសម្អាត និងផ្លាស់ប្តូរស្រោមខ្នើយជាញឹកញាប់
- ចូរលាងសម្អាតម៉ាស្ការ៉ា និងគ្រឿងសម្អាងផ្សេងៗបើសិនជាអ្នកមានបញ្ហាក្រហមភ្នែក
- មិនត្រូវប្រើប្រាស់គ្រឿងសម្អាតរួមគ្នាឡើយ៕