វាអាចជារឿងដែលពិបាកញ៉ាំ ផឹក និងនិយាយណាស់នៅពេលដែលបំពង់ករទៅជាស្ងួតខ្លាំង។ ថ្វីបើករស្ងួតបំពង់ករបែបនេះមិនមានអ្វីធ្ងន់ធ្ងរ និងអាចបាត់ទៅវិញដោយខ្លួនឯងនៅរយៈពេលពីរបីថ្ងៃក្រោយ តែវានៅតែធ្វើឲ្យក្នុងខ្លួនមិនមានផាសុកភាព និងរំខាន។ បើសិនជាអ្នកទើបតែមានការស្ងួតបំពង់ករថ្មីៗទេ យកល្អគួរតែព្យាយាមធ្វើទៅតាមរបៀបព្យាបាលដោយខ្លួនឯងដូចខាងក្រោមនេះសិនទៅ៖

ខ្ពុរទឹកអំបិល

ចូរលាយអំបិលមួយស្លាបព្រាបាយជាមួយនឹងទឹកក្តៅឧណ្ហៗមួយកែវឲ្យសប់ល្អ។ ខូរខ្ពុរវាក្នុងមាត់ដើម្បីបំបាត់ភាពស្ងួត។ បើសិនជាមានបញ្ហាដោយសារតែការបង្ករោគ ការខ្ពុរទឹកអំបិលនេះអាចជួយពន្លឿនដល់ការជាសះស្បើយផង។ ចូរខ្ពុរទឹកអំបិលនេះ ៣ ទៅ ៥ដងក្នុងមួយថ្ងៃ។ 

ខ្ពុរទឹកខ្មេះផ្លែប៉ោម

ក្រៅពីអំបិល អ្នកប្រហែលជាអាចលាយទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាបាយជាមួយទឹកក្តៅឧណ្ហៗមួយកែវដែរ។ ចូរខ្ពុរទឹកនេះ ៣ ទៅ ៥ដងក្នុងមួយថ្ងៃ រហូតដល់លែងមានបញ្ហាស្ងួតករទៀត។ 

ទឹកក្រូចឆ្មាក្តៅឧណ្ហៗជាមួយទឹកឃ្មុំ

ចូរលាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មាក្តៅឧណ្ហៗមួយពែង។ ចូរញ៉ាំទឹកនេះពីរដងក្នុងមួយថ្ងៃ ព្រោះវាអាចបំបាត់ភាពស្ងួតបំពង់ករយ៉ាងមានប្រសិទ្ធភាព។ ទឹកក្រូចឆ្មាផ្ទុកទៅដោយវីតាមីន C ដែលអាចជួយឲ្យភាពស្ងួតរបស់បំពង់ករឆាប់ជា បំបាត់ការហើម និងរលាកបំពង់ករ។

តែខ្ញី

តែខ្ញីអាចជួយបំបាត់ភាពស្ងួតរបស់បំពង់ករបាន។ អ្វីដែលអ្នកគួរតែធ្វើនោះគឺ ហាន់ខ្ញីឲ្យម៉ត់មួយស្លាបព្រាកាហ្វេ ហើយដាក់ចូលទៅក្នុងទឹកពោះមួយពែងមួយសន្ទុះ។ អ្នកក៏អាចជញ្ជក់ដុំខ្ញីបន្ថែមទៀតផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង