សម្ជស្សគឺជាកត្តាសំខាន់ ហើយរូបរាងកាយក៏ជាកត្តាសំខាន់ដែរសម្រាប់នារីគ្រប់រូប។ជាពិសេសគឺជើង ព្រោះគេតែងរំពឹងចង់បានជើងដ៏តូចនិងស្រលោន។តើគួរធ្វើយ៉ាងម៉េចដើម្បីទទួលបានជើងដ៏តូចស្អាតមួយនោះ?

  1. អ្នកអាចធ្វើចលនាហាត់ប្រាណដោយលើកជើងឲ្យខ្ពស់។
  2. ក្រោយពេលបាយរួច អ្នកមិនត្រូវអង្គុយ មិនត្រូវដេក ត្រូវឈរឬដើរលំហែលកាយមួយភ្លេត ទើបអាចធ្វើឲ្យជើងអ្នកស្អាតបាន។
  3. ពេលដែលងូតទឹក អ្នកអាចធ្វើការម៉ាស្សាជើងបន្តិចដើម្បីឲ្យសរសៃដើរបានស្រួល ទើបជើងអ្នកមានរូបរាងស្អាតបាន។
  4. អ្នកអាចជិះកង់ដើរលេងជុំវិញផ្ទះ ដើម្បីធ្វើចលនាជើង នោះជើងអ្នកនឹងរលូនជាមិនខានឡើយ។
  5. មុនពេលគេង អ្នកត្រូវតែធ្វើចលនាជើងដោយសង្កត់ជើង តែកុំខ្លាំងពេក។ នេះជាការហាត់ប្រាណមុនពេលគេង ដើម្បីធ្វើឲ្យជើងស្អាត។
  6. អ្នកអាចពិសារផ្លែឈើដែលជំនួយដល់ជើងឲ្យបានច្រើនដូចជាផ្លែប៉ោម ក្រូចថ្លុងជាដើម ព្រោះផ្លែឈើទាំងនេះ សុទ្ធតែអាចធ្វើឲ្យជើងអ្នកស្អាត។
  7. អ្នកត្រូវធ្វើចលនាជើងឲ្យបានច្រើន ដោយឡើងចុះជណ្តើរ ថ្មើរជើង ហើយមិនជិះជណ្តើរយន្ត ទើបអាចធ្វើឲ្យជើងអ្នកមានរាងស្អាត។ ដូចនេះបើអ្នកអាចធ្វើបាន អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្តគឺជើងស្អាតតែម្តង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង