ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលដែលអ្នកមិនគួរឲ្យកូនញ៉ាំទឹក ព្រោះអាចធ្វើឲ្យគេកើតមានគ្រោះថ្នាក់បាន។ តើមានអ្វីខ្លះទៅ?

1.    នៅមុនញ៉ាំបាយកន្លះម៉ោង អ្នកមិនគួរឲ្យកូនញ៉ាំទឹកឡើយ ព្រោះអាចកាត់បន្ថយបរិមាណនៃការពិសារបាយរបស់កូនឲ្យមកជាតិចវិញ ដោយធ្វើឲ្យកូនមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។ ម្យ៉ាងទៀត ក្រោយពេលបរិភោគបាយកន្លះម៉ោង អ្នកក៏មិនគួរឲ្យកូនញ៉ាំទឹកដែរ ព្រោះអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នករងសម្ពាធខ្លាំង។

2.    ក្រោយពេលដែលកូនលេងច្រើនរួច កូននឹងហត់ ហើយបែកញើស។ ក្នុងពេលនេះ អ្នកមិនគួរឲ្យកូនញ៉ាំទឹកភ្លាមឡើយ ព្រោះអាចធ្វើឲ្យពោះវៀន និងក្រពះគេមិនស្រួលឡើយ។ ដូចនេះ អ្នកគួរតែឲ្យកូនសម្រាកសិន ទើបអាចឲ្យគេញ៉ាំទឹក ទើបមិនប៉ះពាល់ដល់សុខភាពកូន។

3.    អ្នកមិនគួរឲ្យកូនញ៉ាំទឹកច្រើនមុនពេលចូលគេងឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់កូនបាន។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់ការលូតកម្ពស់របស់កូនផងដែរ។ ម្យ៉ាងទៀត ក្រោយពេលដែលកូនក្រោកឡើង ភ្នែកកូននឹងអាចហើមបាន។ ដូចនេះ នៅពេលដែលឲ្យកូនញ៉ាំទឹក អ្នកគួរតែចៀសពីពេល៣នេះ ទើបមិនធ្វើឲ្យកូនប្រឈមមុខនឹងគ្រោះថ្នាក់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង