ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យដែលអាចបញ្ជាក់ថា បុរសពិតជានឹកអ្នកខ្លាំង​ទើបគេនិយាយចេញមក។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលគេនិយាយថា មានតែអ្នកគឺគ្រប់គ្រាន់ ហើយក៏អាចធ្វើឲ្យគេសប្បាយចិត្តពេញមួយថ្ងៃដែរ។ ពាក្យនេះ អាចបង្ហាញអ្នកបានថា គេឃ្លាតឆ្ងាយពីអ្នកមិនបានឡើយ ដោយចង់កំដរជិតខ្លួនអ្នកជានិច្ច។

2.    បើគេនិយាយថា មនុស្សដែលសំខាន់សម្រាប់គេ គឺអ្នក មានន័យថា អ្នកមានតំណែងសំខាន់ក្នុងចិត្តគេ។ គេអាចលះបង់ចំណង់ចំណូលចិត្តរបស់គេទាំងឡាយ ដើម្បីកំដរអ្នក។

3.    នៅពេលដែលគេនិយាយថា គេចូលចិត្តនៅក្បែរអ្នក អាចបញ្ជាក់ប្រាប់អ្នកថា អ្នកមិនមែនជារបស់លេងសម្រាប់គេឡើយ ដោយគេចង់នៅក្បែរអ្នកអស់មួយជីវិត ទើបគេនឹកអ្នកដល់ថ្នាក់និយាយពាក្យមួយម៉ាត់នេះ។

4.    នៅពេលដែលគេអោបចង្កេះអ្នក ហើយនិយាយថា គេឃ្លាតមិនឆ្ងាយពីអ្នកក្នុងមួយជីវិតនេះឡើយ។ ពាក្យនេះអាចបង្ហាញថា គេពិតជាស្រឡាញ់អ្នកខ្លាំងណាស់ ដោយមិនអាចរស់នៅដោយមានសុភមង្គលឡើយនៅពេលដែលគ្មានអ្នកនៅជិតគេ។

បើគេនិយាយថា នៅក្នុងចិត្តគេមានតែអ្នកទាំងអស់ មិនអាចទំនេរសម្រាប់អ្នកដទៃឡើយ។ ពាក្យមួយនេះ សំខាន់សម្រាប់មនុស្សស្រីគ្រប់រូបណាស់ ដោយមាននារីជាច្រើនរងចាំស្តាប់។ ដូចនេះ បើគេនិយាយដាក់អ្នក នោះអ្នកជានារីដែលគេចង់ប្រគល់កន្លះជីវិតក្រោយដល់អ្នកហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង