នារីដែលកើតក្នុងឆ្នាំទាំង៣ខាងលើនេះ នៅពេលដែលធាត់ អ្នកមិនចាំបាច់បញ្ចុះទម្ងន់ទេ ព្រោះទ្រព្យចូលមកច្រើនតាមរូបរាងរបស់អ្នក។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជានារីដែលមិនថាកើតក្នុងត្រកូលអ្នកមាន ឬក្រទេ សុទ្ធតែអាចសម្របខ្លួនបានទាំងអស់។ នៅពេលដែលគេចង់ធ្វើរឿងអ្វីមួយ គេនឹងព្យាយាមសម្រេចឲ្យបាន។ ជាពិសេស នៅពេលដែលគេធាត់ នឹងអាចមានទ្រព្យចូលមកច្រើនផងដែរ។
ឆ្នាំម្សាញ់
នារីដែលកើតក្នុងឆ្នាំនេះជាបុគ្គលដែលមើលទៅសាមញ្ញ ក៏ប៉ុន្តែគេមានស្មារតីតស៊ូខ្លាំង ដោយអាចធ្វើឲ្យគេអាចរស់នៅក្នុងជីវភាពដែលគេចង់។ អ្នកមិនគួរចង់ស្រកទម្ងន់ឡើយ នៅពេលដែលអ្នកធាត់ ព្រោះអាចធ្វើឲ្យទ្រព្យអ្នកហូរចេញក្រៅបាន។ ដូចនេះ មានតែអ្នកធាត់ទេ ទើបអាចធ្វើឲ្យលាភអ្នកឡើងខ្ពស់។
ឆ្នាំកុរ
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានចិត្តស្មោះត្រង់។ គេជាមនុស្សដែលស័ក្តិសមនឹងរាងដែលធាត់ ព្រោះនៅពេលដែលស្គមពេក មានតែធ្វើឲ្យទ្រព្យបាត់បង់តែប៉ុណ្ណោះ។ ដូចនេះ អ្នកមិនគួរព្យាយាមស្រកទម្ងន់ឡើយ បើអ្នកចង់ឲ្យទ្រព្យអាចចូលមករកអ្នក៕