​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បានឲ្យដឹងថា តេស្ត​ទឹកនោម​ដែល​អាច​រក​មើល​វីរុស Human Papilloma Virus (HPV) អាច​ជួយ​ដល់​ស្ត្រី​បាន​ច្រើន​ក្នុង​ការ​រក​មើល​ជំងឺ​មហារីក​មាត់ស្បូន​បាន​។ ការស្រាវជ្រាវ​បាន​រកឃើញថា តេស្ត​ទឹកនោម​សម្រាប់​រក DNA របស់​វីរុស HPV បាន​បង្ហាញ​នូវ​អាការៈ​ជាច្រើន ដែល​វា​អាច​គ្រប់គ្រាន់​សម្រាប់​ផ្តល់​នូវ​វិធីសាស្ត្រ​ពិនិត្យ​រក​ជំងឺមហារីក​មាត់ស្បូន ហើយក៏​អាច​ផ្តល់​នូវ​ការស្រាវជ្រាវ​បន្ថែម​ទៀត​ផង​ដែរ​។

​រឿង​នេះ​បានមកពី​ការ​សិក្សា​ចំនួន ១៤ និង​មាន​ស្ត្រី​ចូលរួម​ប្រមាណ ១៤៤៣​នាក់​។ រាល់​ការ​សិក្សា​ទាំងអស់​សុទ្ធតែ​ពិនិត្យ​ទៅលើ​ភាព​សុ​ក្រិត​នៃ​ការប្រើប្រាស់​តេស្ត​ទឹកនោម​ដែល​បង្កើតឡើង​ដើម្បី​រក DNA របស់​វីរុស HPV ។ HPV គឺជា​វីរុស​មួយក្រុម ដែល​ខ្លះ​អាច​បង្ក​ជា​ជំងឺមហារីក​មាត់ស្បូន​ក្នុង​រាងកាយ​ស្ត្រី​បាន​។

​គុណសម្បត្តិ​នៃ​ការ​ធ្វើ​តេស្ត​ទឹកនោម​បែប​នេះ​ប្រហែលជា​ពង្រឹង​ដល់​ការយល់ដឹង​អំពី​ការពិនិត្យ​រក​ជំងឺមហារីក​មាត់ស្បូន​បាន​។ យ៉ាងណាមិញ ស្ត្រី​ខ្លះ​ដែល​ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺមហារីក​មាត់ស្បូន​តាម​វិធី​ពីមុនៗ អាច​នឹង​ទទួលរង​នូវ​ភាព​អៀនខ្មាស​ច្រើន​នៅពេល​គ្រូពេទ្យ​យក​កោសិកា​ចេញពី​មាត់ស្បូន​។ ដូច្នេះ​ហើយ​វា​នឹង​ធ្វើឲ្យ​ស្ត្រី​វ័យក្មេង​ជាច្រើនលះ​បង់ការ​ធ្វើតេស្ត​នេះ​។

​ការ​រំលឹក​ឡើងវិញ​នេះ​ការសិក្សា​នេះ​កំពុងតែ​បង្កើត​នូវ​ការសន្យា​ចំពោះ​លទ្ធផល ប៉ុន្តែ​វា​ក៏​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម និង​មាន​ស្តង់ដារ​ត្រឹមត្រូវ​លើ​វិធីសាស្ត្រ​មើល​ទឹកនោម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង